“តើ​ពាក្យ​ពុទ្ធោ ​និយាយ​ពេល​​មាន​​ផ្លេក​បន្ទោរ ​មាន​​អត្ថន័យ​​ដូច​ម្តេច?”

ប្រជាជនខ្មែរជាច្រើន នៅតាមភូមិ ឃុំ មិនថាទីក្រុង ទីប្រជុំជន ឬស្រុកស្រែចំការ តែងតែបន្លឺពាក្យថា ពុទ្ធោ នៅពេលមានផ្លេកបន្ទោរ និងរន្ទះបាញ់ ខណៈពេលមេឃកំពុងមានភ្លៀង។ ហេតុអ្វីបានជាយើងបន្លឺពាក្យ ពុទ្ធោនេះឡើង?
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា ពុទ្ធោ ពន្យល់ថា ជាពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង: ពុទ្ធោ !, ឱពុទ្ធោ !, ឱពុទ្ធោ ពុទ្ធោ !; ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (អ. ថ.–អ្ហើយ)។ មានគេនិយាយថា កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ (ព.សា.)។
“តើ​ពាក្យ​ពុទ្ធោ ​និយាយ​ពេល​​មាន​​ផ្លេក​បន្ទោរ ​មាន​​អត្ថន័យ​​ដូច​ម្តេច?”
មានទំនៀមចាស់ទុំប្រដៅកូនចៅថា កាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ ! ដើម្បីកុំឲ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ។ មានទំនៀមផ្សេងមួយទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ត្រចៀកថា ពុទ្ធោ ! ពុទ្ធោ! … ឬថា ពុទ្ធោ អរហំ ! … ហៅថា ស្រែកឲ្យធម៌ (ជូនដំណើរបុគ្គល)។
“តើ​ពាក្យ​ពុទ្ធោ ​និយាយ​ពេល​​មាន​​ផ្លេក​បន្ទោរ ​មាន​​អត្ថន័យ​​ដូច​ម្តេច?”
បច្ចុប្បន្ន ប្រជាជនខ្មែរ នៅតែបន្លឺពាក្យពុទ្ធោ ខណៈពេលកំពុងមានភ្លៀង ផ្លេកបន្ទោរ និងរន្ទះបាញ់ ហើយជំនឿនេះ មានតមកពីយូរយាណាស់មកហើយ ដោយមិនដឹងថាមានតាំងពីពេលមកទេ។ គ្រាន់តែដឹងថា ចាស់ទុំ ប្រដៅកូនចៅថា កាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់ បន្ទាប់នោះត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ ! ដើម្បីកុំឲ្យរន្ទះបាញ់ត្រូវតែប៉ុណ្ណោះ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះពាក្យពុទ្ធោ?

ប្រភព ៖ express

  • “តើ​ពាក្យ​ពុទ្ធោ ​និយាយ​ពេល​​មាន​​ផ្លេក​បន្ទោរ ​មាន​​អត្ថន័យ​​ដូច​ម្តេច?”已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: