របៀប​មើល​ប្រផ្នូល តាម​រយៈ​ឥន្ទធនូ

ឥន្ទធនូ គឺជាបាតុភូតមួយនៃភ្នែក និងនៃឧតុនិយមវិទ្យា ដែលបណ្ដាលមកពីវិសាលគមនៃពន្លឺមួយលេចឡើងក្នុងផ្ទៃមេឃ នៅពេលដែលព្រះអាទិត្យបញ្ចាញពន្លឺមកលើតំណក់នៃសំណើមនៅក្នុងបរិយាកាសរបស់ផែនដី។ វាចាប់ទម្រង់ជារាងធ្នូរដែលមានពណ៌ច្រើនចម្រុះគ្នា។ ឥន្ទធនូកើតឡើងតាមរយៈពន្លឺព្រះអាទិត្យលេចឡើងជានិរន្តន៍ក្នុងផ្ទៃមេឃផ្ទាល់ផ្ទុយនឹងព្រះអាទិត្យ។ នេះបើតាមឲ្យពី wikipedia។ តើចាស់បុរាណ ចាត់ទុកឥន្ទធនូ ទៅនឹងប្រផ្នូលអ្វីខ្លះ?

របៀប​មើល​ប្រផ្នូល តាម​រយៈ​ឥន្ទធនូ

សៀវភៅលំអានទំនៀមខ្មែរបុរាណ រៀបរៀងដោយ លោក ញាណ ភឿន និងលោក ម៉ម ឆៃ បង្ហាញថា បើឥន្ទធនូ ចុះនៅទិសបូព៌ ត្រូវរៀបបូជានឹងបានសុខ។ បើចុះនៅទិសអាគ្នេយ៍ នោះប្រសើរលើសគេណាស់ហោង ព្រោះឥន្ទធនូនេះ គេចុះបូជាព្រះឥន្ទ។ បើចុះទិសទក្សិណ នោះប្រផ្នូលថា កាចក្រៃ ត្រូវរៀបបូជាតាមក្បួនឧត្បាត។

របៀប​មើល​ប្រផ្នូល តាម​រយៈ​ឥន្ទធនូ

បើចុះទិសនិរតី នោះត្រូវរៀបបូជាតាមក្បួនឧត្បាត។ បើចុះទិសបស្ចឹម ជាប្រផ្នូលថា កាចខ្លាំងណាស់ត្រូវរៀបបូជាតាមក្បួនឧត្បាត មានភ្លេងពិណពាទ្យ រួចសូត្រមន្តរំដោះគ្រោះចង្រៃ។ បើចុះទិសពាយព្យ ជាប្រផ្នូលពុំកាច ពុំជា តែត្រូវរៀបបូជាតាមក្បួនឧត្បាត ដើម្បីបង្កើនសេចក្តីសុខសប្បាយ។ តែបើចុះទិសឦសាន ជាប្រផ្នូលថា រេពលនឹងកើតមានជម្ងឺ ឈឺថ្កាត់ ឬនឹងត្រូវមានអ្នកធំឲ្យទោស រេពលកើតទុកព្រួយភ័យ ត្រូវរៀបចំបូជាតាមក្បួនឧត្បាត រួចសូត្រមន្តយកសិរីសួស្តី ដើម្បីបន្សាបបញ្ជៀសទុក្ខភ័យនោះឲ្យស្រាល។
ការមើលប្រផ្នូលតាមរយៈឥន្ទធនូ គឺជាអបីជំនឿរបស់ចាស់បុរាណ ដែលបង្ហាញនៅក្នុងសៀវភៅលំអានទំនៀមខ្មែរបុរាណ។

ប្រភព ៖ express

  • របៀប​មើល​ប្រផ្នូល តាម​រយៈ​ឥន្ទធនូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: