Sandara Park៖ “ខ្ញុំ​គ្មាន​ល្បី​អ្វី​ទេ​ពេល​នៅ​ហ្វីលីពីន​”

សមាជិក 2NE1 ​អាយុ​ច្រើន​មុខ​ក្មេង Sandara Parkបាន​ចូលរួម​​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ពិភាក្សា​ ​​“Abnormal Summit” របស់​ទូរទស្សន៍​ខ្សែកាប JTBC កាល​ពី​ម្សិលមិញ​។

 

Sandara Park៖ “ខ្ញុំ​គ្មាន​ល្បី​អ្វី​ទេ​ពេល​នៅ​ហ្វីលីពីន​”

 

អំឡុង​ពេល​ពិភាក្សា​នាង​​បាន​និយាយ​ពី​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ប្រទេស​ហ្វីលីពីន មុន​ពេល​ឈាន​ជើង​ចូល​មក​ដល់​ផលិតកម្ម​ YG  ក្នុង​នាម​ជា​អ្នក​ហ្វឹកហាត់។ តារា​វ័យ​៣១​ឆ្នាំ​បាន​និយាយ​ថា នាង​បាន​ផ្លាស់​មក​នៅ​ប្រទេស​ហ្វីលីពីន​ពេល​ជា​សិស្ស​ថ្នាក់​ទី​៤ និង​រស់​នៅ​ទី​នោះ​រហូត​ជិត​អាយុ​២០​ឆ្នាំ។

 

“ខ្ញុំ​បាន​ចំណាយ​ពេល​ក្នុង​វ័យ​ជំទង់​​របស់​ខ្ញុំ​ទាំង​អស់​នៅ​ប្រទេស​ហ្វីលីពីន។ ខ្ញុំ​ចាប់​ផ្ដើម​អាជីព​ជា​តារា​​ម្នាក់​នៅ​ទី​នោះ តែ​ដោយ​មាន​ការ​សរសើរ​ច្រើន​​ពី​សមត្ថភាព​ខ្ញុំ​ ដូចនេះ​ទើប​ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​នៅ​ផលិតកម្ម YG” ។ Sandara និយាយ។ ពេល​ពិធីករ​បាន​សួរ​ទៅ​​Sandara ថា តើ​ប្រជាប្រិយភាព​របស់​នាង​យ៉ាង​ណា​​ដែរនៅ​ហ្វីលីពីន នាង​តប​ថា៖”ខ្ញុំ​មិន​​ល្បី​អ្វី​ទេ”។ Sandara Park ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម 2NE1 ក្នុង​ឆ្នាំ​២០០៩៕

 

Sandara Park៖ “ខ្ញុំ​គ្មាន​ល្បី​អ្វី​ទេ​ពេល​នៅ​ហ្វីលីពីន​”

 

ចុចអាន៖Sandara ត្រូវ​គេ​រិះគន់​​ដល់​ៗ​​​ពេល​ធ្វើ​គណៈកម្មការ​ចម្រៀង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi