ប្រមុខ​ការពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី លោកនាយ​ឧត្តមសេនីយ៍ RYAMIZARD RYACUDU ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១១ សីហា ២០១៦ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១០ សីហា លោក​ប្រមុខ​ការពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

អំឡុង​ពេល​ទស្សនកិច្ច​ដែល​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការពារ​ជាតិ​កម្ពុ​ជានា​ពេល​នេះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ RYAMIZARD RYACUDU នឹង​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃស្អែក ៕