មនុស្ស​៨០០​នាក់​ស្លាប់​ ត្រូវ​គេ​រិះគន់​ខ្លាំង តែ​លោក Duterte ថា៖ ខ្ញុំ​មិន​ខ្វល់​រឿង​សិទ្ធិមនុស្ស​ទេ


ឈ្មោះមនុស្ស១៥៨នាក់ ដែលស្ថិតក្នុងបញ្ជីអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានលោកប្រធានាធិបតី Rodrigo Duterte អានឈ្មោះម្ដងមួយៗរហូតដល់អស់ ដោយក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ដែរថា លោកមិនខ្វល់នឹងសិទ្ធិមនុស្សទេ ហើយបទបញ្ជាបាញ់សម្លាប់ នឹងស្ថិតក្នុងការអនុវត្ត រហូតដល់ខ្ញុំអស់អាណត្តិ បើលោករស់ដល់ពេលនោះ ។

កាលពីព្រឹកថ្ងៃសៅរ៍ លោក Duterte បានប្ដេជ្ញាថា បទបញ្ជាបាញ់សម្លាប់នោះ នឹងមានប្រសិទ្ធភាព “រហូតដល់ថ្ងៃចុងក្រោយនៃអាណត្តិរបស់ខ្ញុំ បើសិនជាខ្ញុំរស់ដល់ពេលនោះ ហើយជឿខ្ញុំចុះ ថាខ្ញុំមិនខ្វល់ពីរឿងសិទ្ធិមនុស្សឡើយ” នេះបើយោងតាមលិខិតផ្លូវការចេញដោយវិមានប្រធានាធិបតី ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្ស៨០០នាក់ត្រូវបានសម្លាប់ ចាប់តាំងលោក Duterte ឈ្នះឆ្នោតនៅខែឧសភាមក ដោយរបាយការណ៍នោះ គឺតាមដានដិតដល់ចំពោះអ្នកស្លាប់ក្រៅប្រព័ន្ធច្បាប់ ។

ក្នុងចំណោមមនុស្សទាំង១៥៨នាក់ ដែលមានឈ្មោះក្នុងបញ្ជី មាន៣នាក់ជាសមាជិករដ្ឋសភា ៧នាក់ជាចៅក្រម ហើយជាមួយគ្នានេះដែរ មានចៅហ្វាយក្រុងចំនួន៥នាក់ និងចៅហ្វាយក្រុងរង៣នាក់នៅភាគខាងត្បូងនៃកោះ Mindanao បានចូលខ្លួនមកសហការជាមួយប៉ូលិស ។

សូមរម្លឹកថា ការិយាល័យអង្គការសហប្រជាជាតិផ្នែកឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) បានរួមគ្នាជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធ្វើការថ្កោលទោសចំពោះរឿងនេះ ដោយមានលោកប្រធាន Yury Fedotov ថ្លែងក្នុងសេចក្ដីប្រកាសថា “UNODC នៅតែបង្ហាញការព្រួយបារម្ភជាខ្លាំង ទៅលើរបាយការណ៍នៃការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ចំពោះជនសង្ស័យជាឈ្មួញគ្រឿងញៀន និងអ្នកប្រើប្រាស់ ” ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មនុស្សលើសពី៥០ម៉ឺននាក់ហើយ ដែលបានចូលខ្លួនមកសារភាពដល់អាជ្ញាធរក្នុងតំបន់ ហើយសន្យាថានឹងឈប់ប្រើប្រាស់គ្រឿងញៀន ៕
មនុស្ស​៨០០​នាក់​ស្លាប់​ ត្រូវ​គេ​រិះគន់​ខ្លាំង តែ​លោក Duterte ថា៖ ខ្ញុំ​មិន​ខ្វល់​រឿង​សិទ្ធិមនុស្ស​ទេ
ប្រែសម្រួល៖ kqube
ប្រភព៖ aljazeera

  • មនុស្ស​៨០០​នាក់​ស្លាប់​ ត្រូវ​គេ​រិះគន់​ខ្លាំង តែ​លោក Duterte ថា៖ ខ្ញុំ​មិន​ខ្វល់​រឿង​សិទ្ធិមនុស្ស​ទេ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: