តម្លៃសណ្តែកមីយ៉ាន់ម៉ាកើនឡើងដោយសារតែតម្រូវការពីឥណ្ឌា

តម្លៃសណ្តែកមីយ៉ាន់ម៉ាកើនឡើងដោយសារតែតម្រូវការពីឥណ្ឌា

អ្នកនាំចេញរបស់មីយ៉ាន់ម៉ាបានឱ្យដឹងថា តម្រូវការរបស់ឥណ្ឌាទៅលើសណ្តែកប្រភេទ “mung” របស់មីយ៉ាន់ម៉ានេះបាន ធ្វើឲ្យតម្លៃរបស់វាកើនឡើងជាង១០ភាគ រយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ខណៈដែលតម្លៃសណ្តែកផ្សេងទៀតក៏កើនឡើងផងដែរ។

តម្លៃសណ្តែកប្រភេទ matpe បានកើន ឡើងពី១,៥៧លានក្យាដក្នុងមួយតោន ទៅដល់១,៧៤លានក្យាដក្នុងមួយតោន ចាប់តាំងពីសប្ហាហ៍មុន។

លោកបានបន្ថែមទៀតថា លោកមិន ដឹងថាហេតុអ្វីបានជាតម្រូវការពីឥណ្ឌា បានកើនឡើងភ្លាមៗបែបនេះទេ។

លោកបានបន្ថែមទៀតថានៅក្នុងខែ កក្កដាតម្រូវការពីបរទេសគឺមានកម្រិត ទាបហើយតម្លៃមានស្ថិរភាពប៉ុន្តែនាពេលបច្ចុប្បន្ននេះ ខ្ញុំមិនដឹងថាហេតុអ្វីបានជាវាកើនឡើងយ៉ាងខ្លាំងបែបនេះ។ ហើយបើ តាមព័ត៌មានបានលើកឡើងថា ដំណាំ សណ្តែករបស់ឥណ្ឌាកំពុងតែមានតំណើរការល្អពោលគឺមិនមានបញ្ហាអ្វីជាប់ទាក់ នឹងកសិកម្មនោះទេ។

ការកើនឡើងនៃតម្លៃនេះមិនជាប់ទាក់ទងនឹងការជន់លិចដោយទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់មានោះទេ។ ទឹកជំនន់បានធ្វើឱ្យកសិករមានផលវិបាក ប៉ុន្តែវាមិនប៉ះពាល់ដល់វិស័យសណ្តែកនេះទេ ដោយសារតែយើងមិនធ្វើដំណាំសណ្តែកនេះទេ រហូតដល់ខែកញ្ញា។

លោកបានបន្តទៀតថា អ្នកលក់របស់មីយ៉ាន់ម៉ាបានស្តុកសណ្តែកប្រភេទ mung ទុកប្រហែលជា១៦០.០០០តោន។

តម្លៃសណ្តែកផ្សេងទៀតបានកើនឡើងជាបណ្តើរៗ។ លោក U Myat Soe សមា ជិកគណៈកម្មាធិការប្រតិបត្តិផ្នែកពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាបានឱ្យដឹងថាការនាំ ចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺមាន កម្រិតខ្លាំងកាលពីខែមិថុនា ប៉ុន្តែតម្រូវការខែកក្កដាធ្លាក់ចុះ។

អ្នកទិញរបស់ឥណ្ឌានាពេលបច្ចុប្បន្ននេះចាំបាច់ត្រូវបំពេញនូវស្តុករបស់ពួកគេ ហើយតម្លៃក៏កើនឡើងតាមនោះដែរ។

លោកបានបន្ថែមទៀតថាតម្លៃសណ្តែកកើនឡើងដោយសារតែតម្រូវការកើន ឡើងមិនមែនដោយសារតែទឹកជំនន់នោះ ទេ៕ រ័ត្ន

ប្រភព៖ Nokorwatnews

  • តម្លៃសណ្តែកមីយ៉ាន់ម៉ាកើនឡើងដោយសារតែតម្រូវការពីឥណ្ឌា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: