ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

6 Videos


រហូតមកដល់ពេលនេះ តារាចម្រៀងរូបសង្ហា ខេមរៈ សិរីមន្ត នៅតែជាតារាចម្រៀង ដែលលេច ធ្លោនិងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ជាពិសេសយុវវ័យ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះលោក ខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្រជាពិសេសFan Fanចាប់ឱបថើប និង សុំថតរូបជាអនុស្សាវរីយ៍ នៅពេល លោក បង្ហាញមុខនៅឆាកតន្ត្រីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ នៅខណៈពេល ដែល លោក ខេមរៈ សិរីមន្ត បានឡើងច្រៀង នៅក្នុងកម្មវិធីប្រគុំតន្ត្រីខារ៉ាបាវនៃស្ថានីយទូរទស្សន៍ អាគេ្នយ៍កាលពីថ្ងៃសៅរ៍កន្លងមកនេះ ។

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

អ្វីដែលកត់សំគាល់ ការលេចមុខនៅឆាកតន្ត្រីរបស់តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេរូបនេះ បានធ្វើអោយឆាកតន្ត្រីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍មានមនុស្សច្រើនទស្សនាខុសពីធម្មតា។ថ្ងៃនោះលោក ខេមរៈ សិរីមន្ត បានបង្ហើរបទចម្រៀងជាច្រើនបទ មានទាំងបទញាក់និង បទមនោសញ្ចេតនារួមជាមួយនិងការបញ្ចេញក្បាច់រាំយ៉ាងរស់រវើកជាមួយក្រុមរាំរបស់លោកផងដែរ ។ ជាមួយនិងសម្លេងហ៊ោកញ្ជៀវពីសំណាក់មហាជនជាការលើកទឹកចិត្ត លោក ខេមរៈ សិរីមន្តក៏បានទទួលកាដូ ពីសំណាក់អ្នកទស្សនាជាច្រើនផងដែរ ។

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

ក្រោយពីច្រៀងចប់លោក ខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្រដែលភាគ ច្រើនជាយុវវ័យក្មេងៗ ស្អាតៗសុំថតរូប ហើយក៏មានអ្នកខ្លះចាប់ឱប និង ថើបរូបលោក ដោយក្តីស្រឡាញ់ផងដែរ ។

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

ទោះបីជាមានការហត់នឿយនិងការច្រៀងក៏ពិតមែន តែតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែបញ្ចេញស្នាម ញញឹមស្វាគមន៍ដល់អ្នកគាំទ្ររូបលោក ។ យុវវ័យជាច្រើនបាននិយាយថា លោក ខេមរៈ សិរីមន្ត ជាតារា ចម្រៀងដែលមានភាពរាក់ទាក់ចំពោះអ្នកគាំទ្ររបស់លោកមិនដូចតារាខ្លះសូម្បីតែសុំថតរូបជាមួយក៏មិនចង់មើលមុខផង។

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

ក្រៅពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្មនិងសម្តែង រឿងខ្នាតធំផងដែរ ៕

                                                                                                   ចេនី

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​

ខេមរៈ សិរីមន្ត ត្រូវ​នារីៗ​ចាប់​ថើប​នៅ​…​