កុំបោះចោលគ្រាប់ផ្លែប៊័រឱ្យសោះព្រោះវាក៏ផ្តល់គុណប្រយោជន៍ដល់សុខភាពអ្នកដែរ!

មានមនុស្សជាច្រើន​ ដែលទទួលទាន នូវពពួកផ្លែឈើហើយ​ តែងតែបោះចោលគ្រាប់ ​ពេលខ្លះ ដោយមនុស្សមួយចំនួនអត់បានដឹង អំពីគុណប្រយោជន៍របស់វា។ ប៊័រជាប្រភេទផ្លែឈើមួយក្នុងចំណោម ​ពពួកផ្លែជាច្រើនទៀត ​ដែលផ្តល់នូវគុណប្រយោជន៍ចំពោះសុខភាព ​ដំណាំនេះមិនងាយ ​នៅក្នុង​ការដាំដុះប៉ុណ្ណានទេ ​មិនត្រឹមតែសាច់នៃផ្លែប៊័រនេះទេ​ ដែលផ្តល់នូវ គុណប្រយោជន៍ចំពោះសុខភាព ​សូម្បីតែគ្រាប់របស់វា ​ក៏ផ្តល់នូវគុណប្រយោជន៍សម្រាប់ ​សុខភាពយើងដែរ។​ ខាងក្រោមនេះ ​ជាអត្ថប្រយោជន៍ ​ជាច្រើន​ ដែលបានមកពី ​គ្រាប់ប៊័រដែលយើង តែងតែបោះចោលនោះ៖​
១. ​ប្រឆាំងទៅនឹងអុកស៊ីតកម្ម៖ ​ក្រុមអ្នកស្រាវជ្រាវជាច្រើនមកពី ​សាកលវិទ្យាល័យPennysylvania​ State ​បានរកឃើញថា ៧០ ភាគរយនៃជ័រនៃគ្រាប់ផ្លែប៊័រ វាអាចប្រឆាំងទៅអុកស៊ីតកម្ម។ ការប្រឆាំង ទៅនឹង អុកស៊ីតកម្មទាំងអស់នេះ អាចជួយបង្កើន នូវកម្រិតជាតិខ្លាញ់។​ ប៉ុន្តែវាមិនទាំង​អស់នោះទេ។​ ការទទួលទាននូវគ្រាប់ប៊័រនេះ វាអាចជួយដុតបំផ្លាញនូវ​ សារធាតុ​ ពុលផ្សេងៗ​ និងជួយដល់សម្ពាធឈាមផងដែរ។ ​ការប្រឆាំងទៅនឹងអុកស៊ីតកម្មនេះផងដែរក៏អាចជួយជម្រុញទៅដល់ប្រព័ន្ធភាពសុំាឱ្យរឹងមាំផងដែរ។​២. ​ល្អសម្រាប់សុខភាពបេះដូង៖  ​ទទួលទាន គ្រាប់ប៊័រ​ វាអាចជួយ ដល់សម្ពាធឈាម និងអាចកាត់បន្ថយ នូវឱកាស ដែលនាំទៅ បំផ្លាញសរសៃអាទែ ដែលជាបញ្ហាធ្វើឱ្យមានការ ស្ទះសរសៃឈាម ឬក៏គាំងបេះដូង។​៣. ​ប្រឆាំងទៅនឹងការរលាកផ្សេងៗ៖  គ្រាប់នេះផងដែរ គឺល្អសម្រាប់មនុស្ស ដែលរលាកសន្លាក់ វាក៏មានប្រយោជន៍ នៅក្នុងការជួយ មិនឱ្យមានការដាច់ សរសៃឈាមខួរក្បាល ជម្ងឺ មហារីក ហើយនឹងការរលាកផ្សេងៗផងដែរ។ ​៤. ជួយទៅដល់ការរំលាយអាហារបានល្អ៖ ​ ​មនុស្សជាច្រើន ស្ថិតនៅភាគខាងត្បូង នៃសហរដ្ឋ អាមេរិក ប្រើប្រាស់ នូវគ្រាប់ប៊័រនេះ ដើម្បីដោះស្រាយ នូវប្រព័ន្ធបញ្ហា​ នៃការរំលាយ អាហារ ជាលទ្ធផល ឃើញថា អាចជួយទៅដល់ ពួកគេនៅពេល ​ដែលមានអាការៈ រលាយអាហារមិនបានល្អនោះ។​​៥. ផ្ទុកនូវជាតិសរសៃ៖ ប្រភេទគ្រាប់​ នេះផងដែរ គឺវាងាយនូវក្នុងការ រលាយហើយ ជាធម្មតា វាសម្បូរទៅដោយ សារធាតុចិញ្ចឹម ​ជាងបន្លែដទៃ មួយចំនួនផងដែរ ការរលាយនៃ ជាតិសរសៃ គឺមានអត្ថប្រយោជន៍ ច្រើនណាស់ ក្នុងនោះគឺវាបញ្ចុះនូវជាតិខ្លាញ់ អាក្រក់នៅក្នុង ឈាម និង​សម្ពាធឈាម ដែលឡើងខ្ពស់ផងដែរ។​

កុំបោះចោលគ្រាប់ផ្លែប៊័រឱ្យសោះព្រោះវាក៏ផ្តល់គុណប្រយោជន៍ដល់សុខភាពអ្នកដែរ!អត្ថបទដោយ៖ កញ្ញា
ប្រភព៖ Health Digest