ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ផ្លែឈើតែងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ និងជាផ្នែកមួយនៃអាហារដែលមនុស្សទទួលទានជាយូរណាស់មកហើយ។ តែអ្វីដែលសំខាន់នោះគឺគ្រប់គ្នាហាក់មិនសូវបានចាប់អារម្មណ៍លើគុណប្រយោជន៍របស់វានោះទេ គឺផ្តោតលើតែរសជាតិរបស់វាតែប៉ុណ្ណោះ ហើយក៏ញ៉ាំត្រឹមតែផ្លែឈើណាដែលខ្លួនចូលចិត្តផងដែរ។ ដើម្បីឱ្យប្រិយមិត្តច្បាស់ថាតើផ្លែឈើណាមានប្រយោជន៍អ្វីខ្លះ សូមតាមដានខាងក្រោមនេះជាមួយ មហាមាស ទាំងអស់គ្នា៖

១. ផ្លែឪឡឹក

ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ឪឡឹកមានប្រយោជន៍ចំពោះចរន្តឈាមក្នុងរាងកាយ ព្រោះវាអាចជួយសម្រាលបន្ទុករបស់សរសៃឈាម និងជួយឱ្យឈាមចរាចរពេញក្នុងរាងកាយបានយ៉ាងល្អ។

២. ក្រូច

ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ក្រូចក៏ជាផ្លែឈើមួយដែលគ្រប់គ្នាគួរទទួលទានដែរបើទោះជាចូលចិត្ត ឬក៏មិនចូលចិត្តវាក៏ដោយ ព្រោះក្រូចអាចជួយបង្កាជំងឺបេះដូង ការធាត់លើសទម្ងន់ និងជំងឺមហារីកផងដែរ។

៣. ផ្លែប្ល៊ូបឺរី

ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ប្ល៊ូបឺរី ត្រូវបានគេឱ្យដឹងថាជាផ្លែឈើមួយប្រភេទដែលជួយសំលៀងការចងចាំឱ្យមានសមត្ថភាពខ្ពស់។ អ្នកអាចនឹងចងចាំអ្វីមួយបានល្អ បើសិនជាអ្នកញ៉ាំផ្លែនេះ។

៤. ផ្លែស្ត្របឺរី

ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ស្ត្របឺរី ក៏ជាផ្លែឈើមួយប្រភេទដែលមានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពផងដែរ ជាពិសេសគឺសម្រាប់ស្ត្រី ព្រោះវាអាចប្រឆាំងនឹងជំងឺមហារីកដោះដែលជាជំងឺដ៏កាចសាហាវបាន។

៥. ផ្លែចេក

ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ចេកផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សទូទៅ ហើយបើអ្នកឧស្សាហ៍ទៅហាត់ប្រាណលើកទម្ងន់នៅក្លឹប ទទួលទានចេកគឺជាជម្រើសដ៏ប្រសើរ ព្រោះវាអាចជួយបង្កាអាការរមួលក្រពើពេលហ្វឹកហាត់បាន។

៦. ផ្លែទទឹម

ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?

ផ្លែទទឹមអាចជួយកាត់បន្ថយកម្រិតនៃការប្រឈមនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់បាន ព្រមទាំងធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ៕

ប្រភព ៖ mohameas

  • ញ៉ាំផ្លែឈើយូរហើយ មាន​ដែល​ដឹង​ពី​អត្ថ​ប្រយោជន៍របស់​វា​​ចំពោះ​​​សុខភាព​​ដែរ​ទេ?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:សុខភាព
Tags: