“ហេតុអ្វី​បានជាពេល​មាន​មនុស្ស​ស្លាប់ ​គេ​​បោះ​លុយ​លើ​សាក​សព?”

ហើយមកជំនួសដោយជំនឿបែបថ្មីៗ។ ជំនឿប្រជាពលរដ្ឋខ្មែរ បាននឹងកំពុងគោរព ដែលផ្តើមចេញពីប្រពៃណីទំនៀមទម្លាប់ មានដូចជា ការដាក់ប្រាក់កាក់ក្នុងមាត់មនុស្សស្លាប់, ដាក់ផ្កា និងទៀនធូប ក្នុងដៃបុគ្គលស្លាប់, សែនខ្មោចមេបាចាស់ទុំ ក្នុងវេលាមានជម្ងឺ ដោយហេតុមានកំលោះក្រមុំសហាយគ្នា, ដាក់ខ្មោចបែរក្បាលទៅទិសខាងលិច, ដុតទៀន នៅពេលមានមនុស្សស្លាប់ និងពេលមានមនុស្សស្លាប់ គេធ្វើទង់ព្រលឹង ជាដើម។

“ហេតុអ្វី​បានជាពេល​មាន​មនុស្ស​ស្លាប់ ​គេ​​បោះ​លុយ​លើ​សាក​សព?”

ប៉ុន្តែបច្ចុប្បន្នមានការពេញនិយមណាស់នៅពេលមានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬស្លាប់ដោយសារហេតុការណ៍អ្វីមួយ នៅតាមផ្លូវ ឬទីប្រជុំជនមានមនុស្សច្រើនកកុះ គេតែងតែឃើញ និងបោះលុយ ១០០, ២០០, ៥០០ រៀល ឬច្រើនជាងនេះ នៅជិត ឬនៅលើសាកសពនោះ។

“ហេតុអ្វី​បានជាពេល​មាន​មនុស្ស​ស្លាប់ ​គេ​​បោះ​លុយ​លើ​សាក​សព?”
មិត្តភក្តិម្នាក់នៅក្នុងហ្វេសប៊ុក បាននិយាយថា ការបោះលុយលើសាកសព តាមជំនឿ គឺគេជូនលុយទាំងនេះ ដល់អ្នកស្លាប់សម្រាប់ពេលធ្វើដំណើរ។ អ្នកខ្លះទៀតថា ជាការចូលបុណ្យសព។ រីឯអ្នកខ្លះទៀតនិយាយថា សូមឲ្យស្លាប់ទៅដោយសុគតិភព និងកុំឲ្យជួបប្រទះករណីនេះនៅជាតិក្រោយៗទៀត។ សម្រាប់អ្នកធ្វើដំណើរ ពេលឃើញគេជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងមានបោះលុយលើសាកសពបែបនេះ ពួកគាត់ក៏ចូលរួមនឹងគេដែរ និងសុំកុំឲ្យជួបប្រទះហេតុការណ៍នេះ ព្រមទាំងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

តើការបោះលុយលើសាកសព មានអត្ថន័យដូចម្តេច? សូមចូលរួមមតិយោបល់របស់អ្នក ដើម្បីផ្តល់ជាទានចំណេះដឹង បំភ្លឺភាពងងឹតរបស់អ្នកមិនដឹង ! សូមអរគុណ !

ប្រភព ៖ express

  • “ហេតុអ្វី​បានជាពេល​មាន​មនុស្ស​ស្លាប់ ​គេ​​បោះ​លុយ​លើ​សាក​សព?”已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: