“ប្រវត្តិពាក្យ «ជ័យ​ហោង សួស្តី​ហោង»”

តាមប្រពៃណីពាក្យថា «ជ័យហោង សួស្តីហោង» គេតែងប្រើក្នុងពិធីអាពាហ៍ពិពាហ៍តៗគ្នាមក ដោយមិនដឹងពីដើមកំណើតថាហេតុអ្វីបានជាប្រើពាក្យនេះ។ តើប្រភពពាក្យនេះបានមកពីពេលណាមក? តាមការស្រាវជ្រាវរកឯកសារ បានបញ្ជាក់ពីប្រភពនៃដើមកំណើតពាក្យ «ជ័យហោង សួស្តីហោង» ជាបី ដូចតទៅ៖

“ប្រវត្តិពាក្យ «ជ័យ​ហោង សួស្តី​ហោង»”

ទី១, កាលពីព្រេងនាយ មានក្មេងស្រីម្នាក់កំព្រាឪពុកម្តាយ។ ពេលស្រុកកើតទុរភិក្សអត់ឃ្លាន នាងបានដើររកមើមឈូក ដោយគ្មានទឹកផឹកនាងបានផឹកទឹកនោមដំរី ដែលដក់នៅនឹងស្នាមជើងដំរីមួយ ដោយសម្គាល់ថាជាទឹកល្អ។ នាងក៏មានផ្ទៃពោះ កើតបានកូនប្រុសឈ្មោះ «ជ័យ» ក្រោយពីនោះនាងមានប្តី បានកូនប្រុសមួយទៀតឈ្មោះ «សួស្តី»។ គ្រានោះស្តេចក្នុងនគរទ្រង់ចូលទីវង្គត់ គ្មានព្រះរាជបុត្រដំណវង្ស អ្នកនគរធ្វើពិធីផ្សងដំរី រកអ្នកមានបុណ្យធ្វើស្តេច ដំរីទៅក្រាបមុខជើង ជ័យនិងសួស្តីជាអ្នកមានអភីនិហារគួរសោយរាជ្យពេលនោះអភិសេកជ័យជាស្តេច សួស្តីជាឧបរាជ។ ក្នុងពេលដែលមានអភិសេកនោះគេស្រែកប្រកាសថា៖ «ជ័យហោង សួស្តីហោង មែនហោង» គ្រប់វិរៈបីដងទើបស្រោចទឹក។

ទី២, បើតាមឯកសារមហាបុរសខ្មែរ បញ្ជាពាក្យជ័យសួស្តីនេះមានដើមកំណើតក្នុងរជ្ជកាល តាត្រសក់ផ្អែម។ ក្រោយពីតាត្រសក់ផ្អែម (ព្រះនាមអង្គរជ័យ) សម្រេចចិត្តឡើងសោយរាជ្យ ព្រះអង្គបានតែងតាំងពញាសួសជាប្អូន (ព្រះនាមអង្គសួស) ជាឧបរាជ។ ដោយឃើញព្រះអង្គជ័យនឹងសួស មានព្រះជន្មាយុវែងដូចនេះ សេនាមន្រ្តី ប្រជារាស្រ្តទាំងពួង ក៏ក្រាបថ្វាយបង្គំសូមឱ្យអ្នកមង្គលការនោះឱ្យពរថា៖ «ជ័យហោង សួស្តីហោង» ដើម្បីឱ្យបានសេចក្តីសុខចម្រើន និងមានអាយុយឺនយូរដូចព្រះអង្គ។ នេះជាប្រភពច្បាស់លាស់មួយ ដែលមានដើមកំណើតក្នុងពុទ្ធសករាជ ១៥៣៩ គ.ស ៩៩៥ មហាសករាជ ៩១៧ និង ច.ស ៣៥៧ ឆ្នាំមមែ សប្តស័ក។

 

ទី៣, តាមការសន្និដ្ឋាន អាចមានទំនាក់ទំនងរឿងពីរផ្សេងទៀត។ មួយតាមរយៈអក្សរសិល្ប៍ប្រជាប្រិយរឿង «ធនញ្ជ័យ» គឺត្រង់ធនញ្ជ័យទៅស្តីដណ្តឹងប្រពន្ធឈ្មោះនាងសួស្តី។ មួយទៀតតាមរយៈរឿង «អនអើយស្រីអន» គឺជំលោះរវាងជ័យនិងសួស៕

ប្រភព ៖ express

  • “ប្រវត្តិពាក្យ «ជ័យ​ហោង សួស្តី​ហោង»”已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: