ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយ

ក្រុម​បាល់ទាត់​ សសយក ​ក្រុង​បាវិត ​បាន​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​សម្រេច​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ Sky Svay Rieng ​ដោយ​លទ្ធផល ១-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ។

 

ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយ

ក្រុមលេខ១

 

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​៣​ខែ​កន្លង​មក​នេះ ស្វាយ​រៀង​ខាប់​រដូវ​កាល​ទី​២ ​ឆ្នាំ​២០១៦ ​បាន​រក​ឃើញ​ជើង​ឯក​ហើយ ដោយ​ក្រុម​ជើង​ខ្លាំង សសយក ​ក្រុង​បាវិត ​នៅ​តែ​រក្សា​តំណែង​ជើង​ឯក​បាន។ ក្រុម​របស់​លោក គង់ វិជ្ជា ​ទម្រាំ​បាន​លទ្ធផល​លេខ​១ ​នេះ​ធ្លង​កាត់​ការ​ប្រកួត​យ៉ាង​ច្រើន ព្រោះ​ពាន​រង្វាន់​នេះ​មាន​ក្រុម​ចូល​រួម​រហូត​ដល់​ទៅ​២៩​ក្រុម ​កីឡាករ​សរុប​ចំនួន​៧០០​នាក់​ឯ​ណោះ។

 

ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយ

 

ក្រោម​ក្រសែ​ភ្នែក​អ្នក​ចូល​រួម​ទស្សនា​រហូត​ដល់​ទៅ​ជាង​៣​ពាន់​នាក់ នា​កីឡដ្ឋាន​ស្វាយ​រៀង ​នោះ ​ក្រុម​ សសយក បាវិត ​និងក្រុម​ Sky Svay Rieng ​ប្រកួត​គ្នា​ពិត​ជា​ស្វិតស្វាញ​មែនទែន ខណៈ​ដែល​កីឡាករ ម៉ៃ ឃុនភីរៈ ពាក់អាវលេខ១០ ​ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​តាំង​ពី​នាទី​ទី​២ ​ឱ្យ​ក្រុម​សសយក បាវិត ​ការពារ​តំណែង​ជើង​ឯក។

 

ចំពោះ​លទ្ធផល​ជា​រួម​វិញ​គឺ​​ក្រុម ​ក្រុង​បាវិត ​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ប្រាក់​រង្វាន់ ​៥​លាន​រៀល ​លេខ​២​បាន​ទៅ​លើ​ក្រុម​ Sky Svay Rieng ​ទទួល​បាន​ប្រាក់​រង្វាន់​៣​លាន​រៀល ​និង​ក្រុម​លេខ​៣ ​បាន​ទៅ​លើ​ក្រុម​ សសយក ​ក្រុង​ស្វាយ​រៀង ​ទទួល​បាន​ប្រាក់​រង្វាន់ ២​លាន​រៀល៕

 

ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយក្រុម​លេខ​២ ទទួល​ប្រាក់រង្វាន់

 

ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយ

 

ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយ

 

ស​ស​យ​ក ក្រុង​បាវិត ​ការពារ​តំណែង​ជើង​ឯក​ស្វាយ​រៀង​ខាប់​បាន​ហើយ

​ 

អត្ថបទ៖ មុន្នី រម្យ