ជម្រើស​ជាតិ ​នឹង​ទៅ​ហ្វឹកហាត់​នៅ​​​​​សិង្ហបុរី ១០​ថ្ងៃ​​ត្រៀម​ជម្រុះ Suzuki Cup

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហបុរី​​​១០​ថ្ងៃ​​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​ដើម្បី​ត្រៀម​​ជម្រុះ​​​កម្មវិធី AFF Suzuki Cup 2016 ​ដែល​កម្ពុជា​ធ្វើ​​ម្ចាស់​ផ្ទះ។

 

ជម្រើស​ជាតិ ​នឹង​ទៅ​ហ្វឹកហាត់​នៅ​​​​​សិង្ហបុរី ១០​ថ្ងៃ​​ត្រៀម​ជម្រុះ Suzuki Cupក្រុម​ជម្រើសជាតិ​កម្ពុជា

​​
លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្ត​ភាព​ជាមួយ​ ហុង​កុង ថ្ងៃ​ទី១ ខែ​កញ្ញា ​នៅ​ទឹក​ដី​ហុង​កុង និង​ត្រឡប់​មក​វិញ​​​​រំសាយ​​​កីឡាករ​ទៅ​តាម​​ក្លឹប​វិញ​​សិន។ ​​ដល់​​​​​មុន​​ថ្ងៃ​ទី​២០ ​ប្រហែល​ជិត​​ចំនួន ១​សប្ដាហ៍​​​ប្រមូល​ផ្ដុំ​ម្ដង​ទៀត​​ ដើម្បី​ត្រៀម​​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហបុរី​​រយៈ​ពេល​១០​ថ្ងៃ​នា​ចន្លោះ​ពេល​​វេលា​ខាង​លើ​។

 

​លោក​បន្ថែម​ថា ក្រោយ​ពេល​ត្រឡប់​មក​ពី​ហ្វឹកហាត់​នៅ​​សិង្ហបុរី​វិញ​​កម្ពុជា នឹង​​​ប្រកួត​មិត្ត​​ភាព​មួយ​ប្រកួត​ជា​មួយ​ហុងកុង​ម្តង​​ទៀ​ត​នា​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៦ ​​​នៅ​ទឹក​ដី​កម្ពុជា​​នា​ពហុ​កីឡដ្ឋាន​ជាតិ​ ដើម្បី​មើល​ចន្លោះ​ប្រហោង​​​ក្រោយ​ពេល​ហ្វឹកហាត់។

 

​​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFF Suzuki Cup ​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ចន្លោះ​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៦ ដែល​មាន​​ប្រទេស​ចំនួន ៤​​ប្រជែង​គ្នា​រួម​មាន ​ម្ចាស់​ផ្ទះ​កម្ពុជា, ​ឡាវ, ទីម័រខាងកើត និង​ ប្រ៊ុយណេ៕

 

អត្ថបទ​ ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​