រថយន្ត​ដឹក​កម្មករ​បុក​ចូល​ផ្ទះ​ប្រជាជន​ទាំង​ព្រឹក​ព្រលឹម​

6 Videos

រថយន្តកូរ៉េមួយគ្រឿងដឹកកម្មករពី ៤០ ទៅ ៥០ នាក់ បានបើកបុកចូលផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវជាតិលេខ ៥ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរថយន្តក្រឡាប់ រងរបួសធ្ងន់ស្រាលទាំងម្ចាស់ផ្ទះ និង កម្មករចំនួន ៧ នាក់ នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ នេះ ។

រថយន្ត​ដឹក​កម្មករ​បុក​ចូល​ផ្ទះ​ប្រជាជន​ទាំង​ព្រឹក​ព្រលឹម​

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរបង្កើនល្បឿន ពេលមកដល់ចំណុចផ្លូវកោង ហើយយកចង្កូតមិនទាន់ ទើបបណ្តាលឲ្យបុកចូលផ្ទះប្រជាជនតែម្តង ។

រថយន្ត​ដឹក​កម្មករ​បុក​ចូល​ផ្ទះ​ប្រជាជន​ទាំង​ព្រឹក​ព្រលឹម​

ក្នុងចំណោមអ្នករងរបួសទាំងនោះមានម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានគេជួយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕

សុថាត់