“ហេតុអ្វី​ពេល​ថ្ងៃ​ក្តៅ​ ផ្លូវ​ថ្នល់​ចាំង​ដូច​មាន​ទឹក​ដក់?”

ពេលធ្វើដំណើរកម្សាន្ត ឬធ្វើដំណើរទៅខេត្តតាមផ្លូវថ្នល់ មិត្តភក្តិដែលធ្លាប់សង្កេតឃើញថា នៅលើផ្លូវហាក់ដូចជាមានចំហាយក្តៅចេញពីផ្លូវ ហើយពេលខ្លះទៀតនោះនៅលើផ្លូវហាក់ដូចជាមានទឹកដាប និងចាំងដូចកញ្ចក់ដែរឬទេ។

“ហេតុអ្វី​ពេល​ថ្ងៃ​ក្តៅ​ ផ្លូវ​ថ្នល់​ចាំង​ដូច​មាន​ទឹក​ដក់?”
ទាក់ទងនឹងបញ្ហានេះលោក លឹម សុវណ្ណវិចិត្រ បានពន្យល់នៅក្នុងប្លុករបស់លោកថា បាតុភូតនេះគេហៅថា Inferior Mirage។ Mirage ជាបាតុភូតអុបទិច ដែលគន្លងពន្លឺត្រូវបានបំបែរដោយសារធ្វើដំណើរឆ្លងកាត់មជ្ឃដ្ឋានដែលមានសន្ទស្សន៍ចំណាំងបែរ (refractive index) ខុសគ្នា។ បាតុភូតនេះមានពីរប្រភេទ៖ 1) Inferior Mirage 2) Superior Mirage។ នៅពេលថ្ងៃក្តៅខ្លាំង កំដៅនៅក្នុងខ្យល់មិនស្មើគ្នាទេ។ ផ្នែកខាងក្រោមនៅជាប់នឹងផ្លូវក្តៅជាងផ្នែកខាងលើ។ ខ្យល់ដែលត្រជាក់មានសន្ទស្សន៍ចំណាំងបែរធំជាងខ្យល់ដែលត្រជាក់។ នៅពេលដែលពន្លឺដាលពីមជ្ឃដ្ឋានដែលមានសន្ទស្សន៍ i1 ចូលទៅមជ្ឃដ្ឋានដែលមានសន្ទស្សន៍ i2 ដែល i2>i1 នោះពន្លឺនឹងងាកចូលដូចបង្ហាញក្នុងរូបខាងក្រោម។

“ហេតុអ្វី​ពេល​ថ្ងៃ​ក្តៅ​ ផ្លូវ​ថ្នល់​ចាំង​ដូច​មាន​ទឹក​ដក់?”ម្ចាស់ប្លុកគេហទំព័រដដែលបានបន្តថា នៅពេលដែលពន្លឺដាលក្នុងខ្យល់ដែលមានផ្នែកខាងក្រោមក្តៅខ្លាំង និងផ្នែកខាងលើត្រជាក់ នោះគន្លងរបស់វានឹងមានរាងកោងផតចុះក្រោមដូចរូបខាងក្រោម។

“ហេតុអ្វី​ពេល​ថ្ងៃ​ក្តៅ​ ផ្លូវ​ថ្នល់​ចាំង​ដូច​មាន​ទឹក​ដក់?”
ដូច្នេះ នៅពេលនោះភ្នែករបស់យើងនឹងមើលឃើញរូបភាពហាក់ដូចជា ផ្ទៃមេឃចាំងប៉ះនឹងផ្ទៃផ្លូវរួចហើយផ្លាតមករកភ្នែករបស់យើងអញ្ចឹង។ បាតុភូតនេះ វាដូចគ្នានឹងករណីដែលនៅលើផ្លូវមានទឹកដក់ ដែលជាហេតុបណ្តាលឲ្យយើងមើលទៅច្រលំថានៅលើផ្លូវក្តៅហែង ឬវាលខ្សាច់មានទឹកដក់៕

ប្រភព ៖ express

  • “ហេតុអ្វី​ពេល​ថ្ងៃ​ក្តៅ​ ផ្លូវ​ថ្នល់​ចាំង​ដូច​មាន​ទឹក​ដក់?”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: