ដើម​កំណើត​នៃ​ឈ្មោះ​ នំ​ផ្លែ​អាយ​

នំផ្លែអាយ ធ្វើអំពី ម្សៅដំណើបស្ងោរ មានស្នូលជាស្ករត្នោត ហើយត្រូវកោសដូងខ្ចីរោយពីលើ មុននឹងបរិភោគ ដើម្បីបង្ករសជាតិ អោយកាន់តែឈ្ងុយឆ្ងាញ់។

ដើម​កំណើត​នៃ​ឈ្មោះ​ នំ​ផ្លែ​អាយ​
តាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួនណាត បានឲ្យដឹងថានំផ្លែអាយមានឈ្មោះដើមថា«នំបំពួនស្ករ» ព្រោះជានំស្រស់មួយប្រភេទធ្វើដោយម្សៅដំណើប លញ់ស្រោបបំពួនដុំស្ករត្នោតបាត់បំបាំងមើលមិនឃើញខាងក្នុង ស្ងោរអោយឆ្អិន ទើបចាប់ដោតតម្រៀបលើចង្កាក់ឫស្សី បន្ទាប់មក គេយកចង្កាក់នំ ទៅដោតលើ កូនចេក ដែលគេកាប់មក ដើម្បីដោតចង្កាក់នំ ដើរលក់តាមភូមិ។ តែជួនកាល គេធ្វើនំនេះដោយលញ់តែម្សៅសុទ្ធ ដូចនេះគេត្រូវយកនំនេះទៅជ្រលក់នឹងទឹកឃ្មុំ ឬ ទឹកស្ករត្នោត រួចរោយដូងខ្ចីកោស មុននឹងបរិភោគ។
ដើម​កំណើត​នៃ​ឈ្មោះ​ នំ​ផ្លែ​អាយ​
ហើយហេតុដែលនាំឲ្យមានឈ្មោះថា«នំផ្លែអាយ»ដែរនោះ ដោយហេតុថា កាលក្នុងរជ្ជកាលនៃព្រះបាទសម្ដេចហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់នឹងមែកឈើឬមែកឫស្សីដែលគេកាត់យកមក ដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នាស្រដៀងនឹងឈើមានផ្លែ… គេសន្មតឈ្មោះថានំផ្លែអាយគឺទុកដូចជាឈើដែលផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ។
នំនេះក៏មាន ឈ្មោះមួយទៀតថា «នំកើតក្តី»ដែរ ដោយមានរឿងតំណាលថា កាលពីព្រេងនាយមានបុរសពីរនាក់អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់ ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាល ទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា ហើយក៏កើតជាការប្ដឹងផ្ដល់គ្នា ទើបចៅក្រមឲ្យឈ្មោះនេះថា «នំកើតក្តី» ចាប់ដើមតាំងពីកាលនោះមក។
ដូច្នេះនំនេះក៏មានឈ្មោះបីយ៉ាងដូចដែលបានរៀបរាប់មកខាងលើ, ប៉ុន្តែនំកើតក្តីជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និងនំផ្លែអាយ។
ប្រភព ៖ kqube
  • ដើម​កំណើត​នៃ​ឈ្មោះ​ នំ​ផ្លែ​អាយ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: