Selena Gomez មិន​ចង់​បាន​​មិត្ត​ប្រុស​​ល្បី​ដូច Justin ទៀត​ឡើយ

តារា​ចម្រៀង​ Selena Gomez បាន​ចូលរួម​ថត​ឲ្យ​ទស្សនាវដ្ដី  Vogue Australia  សម្រាប់​លេខ​ថ្មី​ខែ​ សីហា និង​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លះ​ៗ​ពី​រឿង​ស្នេហា​របស់​នាង​ដែល​មិន​ទាន់​រក​គូ​ស្នេហ៍​ច្បាស់លាស់​ឃើញ​សោះ​ចាប់​តាំង​ពី​បែកគ្នា​ជាមួយ Justin Bieber។

 

Selena Gomez មិន​ចង់​បាន​​មិត្ត​ប្រុស​​ល្បី​ដូច Justin ទៀត​ឡើយ

 

តារា​ស្រី​​វ័យ​២៤​ឆ្នាំ​បាន​ប្រាប់​ថា នាង​សង្ឃឹម​ថា​មិន​ចង់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ដែល​មាន​ភាព​ល្បីល្បាញ​ដូច​អតីត​មិត្ត​ប្រុស​ Justin Bieberទេ។ “មនុស្ស​ប្រុស​ដែល​​​ល្បី​មិន​មែន​ជា​ប្រភេទ​បុរស​ដែល​ខ្ញុំ​ត្រូវ​ការ​ទេ។ ប៉ុន្តែ​ពួក​គេ​ជឿ​ថា​ខ្ញុំ​អាច​នឹង​ស្រឡាញ់​ពួក​គេ​ដោយ​សារ​ ខ្ញុំ​​ក៏​ជា​តារា​ល្បី ខ្ញុំ​ច្រៀង​ ថត​ភាពយន្ត ខ្ញុំ​ចូលចិត្ត​សិចស៊ី​​និង​មាន​ជំនឿ​ចិត្ត​លើ​ឆាក”។ Selena និយាយ។

 

ម្ចាស់​បទ “Kill Em With Kindness” បាន​បន្ថែម​ថា​៖”ខ្ញុំ​អាច​នឹង​ពេញ​​ចិត្ត​​អ្នក​និពន្ធ ផលិតករ​ ឬ​តារា​សម្ដែង​ណា​ដែល​​មិន​ល្បី​តែ​ស្មោះត្រង់ និង​ជា​បុរស​ដែល​ខ្លាច​ខ្ញុំ”។ ចាប់​តាំង​ពី​ចែក​ផ្លូវ​ជាមួយ​  Justin Bieber តាំង​ពី​ឆ្នាំ​២០១៥ Selena ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្លាប់​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បុរស​មួយ​ចំនួន​ដែរ តែ​ត្រឹម​ភ្លើង​ចំបើង​តែ​ប៉ុណ្ណោះ៕ ​

 

Selena Gomez មិន​ចង់​បាន​​មិត្ត​ប្រុស​​ល្បី​ដូច Justin ទៀត​ឡើយ

 

ចុចអាន៖Selena វ៉ា​ដាច់ Justin សម្រាប់​​រូប​ថត​មាន​អ្នក​ Like ច្រើន​បំផុត​លើ Instagram

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ​celebuzz