បញ្ញាសិទ្ធ បកស្រាយ​ពី​រឿង​ដែល​គេ​រិះគន់​ថា​ចម្លង​បទ​បរទេស

តារា​ចម្រៀង បញ្ញាសិទ្ធ បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា​ ពិតជា​បាន​យក​បទ​ចម្រៀង​ពី​បរទេស​មែន តែ​លោក​បាន​បញ្ជាក់​មួយ​ចំណុច​ថា​ នោះ​គ្រាន់​ជា​ការ cover ដើម្បី​បង្ហាញ​ក្បាច់​រាំ ម្យ៉ាង​ទៀត​លោក​មិន​មែន​ជា​តារាក្នុង​ផលិតកម្ម​ណា​មួយ​ទេ​ក្នុង​ប្រទេស​ឡើយ។

 

បញ្ញាសិទ្ធ បកស្រាយ​ពី​រឿង​ដែល​គេ​រិះគន់​ថា​ចម្លង​បទ​បរទេស

 

តារា​សម្ដែង​វ័យ ២៧ ឆ្នាំ ខាង​លើ​ក៏​បាន​លើក​ពី​ចំណុច​មួយ​ថា “បទ “នារី” និង “កំពូល​ប្រចណ្ឌ” ខ្ញុំ​ទទួល​ស្គាល់​ថា ​ខ្ញុំ​យក​ពី​ថៃ តែ​ជា​ការ cover ដើម្បី​បង្ហាញ show និង​ក្បាច់​រាំ​ប៉ុណ្ណោះ”។ បញ្ញាសិដ្ឋ និយាយ​បន្ត​ថា ​លោក​ក៏​ធ្លាប់​បាន​ប្រាប់​នៅ​លើ​បណ្ដាញ​សង្គម Facebook និង YouTube ដែរ​ថា​នោះ​ជា​បទ cover ប៉ុណ្ណោះ និង​មិន​ធ្វើ​អាជីវកម្ម​ទេ។ តែ​បើ​លោក​ចម្លង​គេ​វិញ​ ម្ចាស់​កម្មសិទ្ធិ​បញ្ញា​អាច​មាន​សិទ្ធ​ប្ដឹង​លោក​បាន​គ្រប់​ពេល៕

 

 

អត្ថបទ៖ទ្រី រ៉ាវី