អ្នក​គាំទ្រ​ត្រេកអរ​ដែល CL និង Minzy នៅ​តែ​ស្និទ្ធស្នាល​នឹង​គ្នា

សកម្មភាព​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ CL ចំពោះ​អតីត​ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង 2NE1 បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​យ៉ាង​ខ្លាំង។

 

អ្នក​គាំទ្រ​ត្រេកអរ​ដែល CL និង Minzy នៅ​តែ​ស្និទ្ធស្នាល​នឹង​គ្នា

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង Minzy អតីត​សមាជិក​របស់​ក្រុម 2NE1 បាន​បង្ហោះ​រូប​ខ្លួន​ឯង​មួយ​ប៉ុស្តិ៍​​នៅ​ពេល​នាង​ចូល​រួម​ក្នុង​កម្មវិធី​មួយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ SBS MTV។ ក្រោយ​ពេល​រូប​នេះ​ត្រូវ​បាន​បង្ហោះ អតីត​ប្អូន​ពៅ​របស់ 2NE1 ទទួល​បាន​ចំនួន like ជា​ច្រើន។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជាង​គេ​នោះ ក្នុង​ចំណោម​អ្នក like ទាំង​អស់​គឺ​មាន CL មេក្រុម 2NE1 ផង​ដែរ។ នៅ​ពេល​បាន​ឃើញ​ទង្វើ​នេះ ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ស្រី​របស់ YG ពិត​ជា​ត្រេកអរ​ខ្លាំង​ណាស់ ត្បិតMinzy បាន​ដើរ​ចេញ​ពី​ក្រុម​ក៏​ដោយ តែ​ទំនាក់ទំនង​របស់​ពួក​គេ​នៅ​តែ​រក្សា​បាន​ល្អ​ដដែល៕

 

អ្នក​គាំទ្រ​ត្រេកអរ​ដែល CL និង Minzy នៅ​តែ​ស្និទ្ធស្នាល​នឹង​គ្នា

 

អ្នក​គាំទ្រ​ត្រេកអរ​ដែល CL និង Minzy នៅ​តែ​ស្និទ្ធស្នាល​នឹង​គ្នា

 

ចុចអាន៖Sandara ត្រូវ​គេ​រិះគន់​​ដល់​ៗ​​​ពេល​ធ្វើ​គណៈកម្មការ​ចម្រៀង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop