រំដួល​លិចទឹក បង្ហើប​ស្នាដៃស្មុគស្មាញ ​និង​ពេញ​ចិត្ត​ជាង​គេ​ក្នុង​ចំណោម​ជាង​ ៤០០ ស្នាដៃ​

ម៉ិញ ចាន់វ៉ាន់ដា ​ហៅ រំដួល​លិចទឹក ថ្លែង​មក​កាន់ Sabay ថា​ នាង​ច្នៃ​រូប​ប្លែក​ៗ​លើ​ដង​ខ្លួន តាំង​ពីដើម​ឆ្នាំ ២០១៥ រហូត​មក​ដល់​ឥលូវ​បាន​​​ប្រមាណ​ជាង ៤០០ស្នាដៃ​ ក្នុង​នោះ​​  ផ្កា​រំដួល ជាមួយ​ មួក​ត្នោត ជា​ស្នាដៃ​ដែល​ស្មុគស្មាញ​​ពិបាក​រក​ និង​ស្រលាញ់​ជាងគេ ។​

 

អ្នក​ជំនាញ​ខាង​ច្នៃ​ម៉ូដ​ប្លែកៗ​រូប​នេះ​​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ផ្កា​រំដួល​ ពិបាក​រក​ខ្លាំង​ណាស់​ អំឡុង​ពេល​ដែល​នាង​ចេញ​ថត​កាល​ឆ្នាំ ២០១៥  ។ កាល​ណោះ នាង​ប្រាប់​ទៀត​ថា ទម្រាំ​បាន​ថត​ចេញ​ជា​រូបរាងមួយៗ​ នាង​ត្រូវ​ចាំ​ផ្កា​រំដួល​រីក​ក្នុង​រយៈ​ពេញ​១​ឆ្នាំ យ៉ាង​ណា​មិញ​នាង​ត្រូវ​តែ​ជម្នះ​ធ្វើ​ឲ្យ​បាន​ ព្រោះ​វា​ត្រូវ​នឹង​ឈ្មោះ​របស់​នាង រំដួល​ នេះ​តែ​ម្តង។​​​​

​ 

រំដួល​លិចទឹក បង្ហើប​ស្នាដៃស្មុគស្មាញ ​និង​ពេញ​ចិត្ត​ជាង​គេ​ក្នុង​ចំណោម​ជាង​ ៤០០ ស្នាដៃ​រូបភាព​៖ ផ្តល់​ឲ្យ​ដោយ រំដួល​លិចទឹក

 

“ខ្ញុំ​ចាំ​បាន​ថា​​ ពេល​ដែល​ខ្ញុំ​ថត​ជាមួយ​ផ្កា​រំដួល​ហ្នឹង​ គឺ​ជិត​ដល់​ពេល​ដែល​ផ្កា​ហ្នឹង​អស់​ហើយ​ ដែល​ភាគ​ច្រើន​វា​រីក​អំឡុង​ពេលចូលឆ្នាំ ហើយ​កាល​នោះ ​គ្រាន់​តែ​​ថត​ចប់ចន្លោះ​ខែ​មិថុនា​អីហ្នឹង​ គឺ​​បាត់​អស់​តែ​ម្តង។ ផ្កា​រំដួល​នេះ ទម្រាំ​រក​បាន​ត្រូវ​ខក​ចិត្ត​ច្រើន​លើកច្រើន​សារ​ដែរ ដោយសារ​ផ្កា​ឆាប់​អស់​ពេក។ ចំណែក​មួក​ត្នោត​អត់​ពិបាក​រក​ប៉ុន្មាន​ទេបង តែ​ខ្ញុំ​ស្រលាញ់​ខ្លាំង​”។ រំដួល​លិចទឹក ​ថ្លែង។

 

ស្តាប់​ការ​រៀប​រាប់​លម្អិត​ទាក់​ទង​នឹង​ស្នាដៃ​ដែល រំដួល​លិចទឹក​ ​ស្រលាញ់ និងស្មុគស្មាញ​​​ខ្លាំង​ ក្នុង​វីដេអូ​ខាង​ក្រោម​៖

 

 

អត្ថបទ៖ ថា ម៉ាលីដា