៤​ចំនុច​ដែល​ធ្វើឲ្យ​ផ្តាសាយ​មិនម​ករកកូន​

៤​ចំនុច​ដែល​ធ្វើឲ្យ​ផ្តាសាយ​មិនម​ករកកូន​

​ជំងឺ​ផ្តាសាយ​ប្រសិន​ជា​កើត​លើ​ខ្លួន​កូន​គឺ​វា​អាច​ធ្វើឲ្យ​គេ​ពិបាកទ្រាំ​ខ្លាំងណាស់​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​ទាំង​៤​ដែល​អាច​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​មិន​មក​រក​កូន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន ព្រោះ​នៅក្នុង​ទឹកដោះ​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​មិន​ឲ្យ​មេរោគ​ផ្សេងៗ​ឆ្លង​ចូល​មក​ក្នុង​ខ្លួន​នោះ​ទេ​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​គេ​មាន​អាយុ​ចាប់ពី​៤​ខែ​ដល់​៦​ខែ អ្នក​ត្រូវ​តែ​ឲ្យគេ​ញ៉ាំ​ទឹកដោះគោ ពពួក​ស៊ុត ពពួក​ត្រី បន្លែ និង​ផ្លែឈើ ដើម្បីឲ្យ​គេ​ទទួលបាន​សារធាតុចិញ្ចឹ​ម​គ្រប់គ្រាន់ ទើប​គេ​មិន​ងាយ​ផ្តាសាយ​។​
  2. ​អ្នក​ត្រូវ​តែ​ស្លៀកពាក់​ឲ្យ​កូន​ឲ្យ​មាន​ភាពកក់ក្តៅ ដោយ​មិន​ត្រូវឲ្យ​គេ​ត្រូវខ្យល់​ត្រជាក់ច្រើន​នោះឡើយ​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​គេ​បែកញើស អ្នក​ត្រូវ​តែ​យក​កន្សែង​ដែល​ទន់​ជូត​ចេញ​ជាបន្ទាន់ ព្រោះ​បើ​មិន​ជូត ហើយ​ត្រូវ​ខ្យល់​ត្រជាក់ កូន​អាច​នឹង​ផ្តាសាយ​បាន​។​
  3. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​គេង​ឲ្យបាន​គ្រប់ ដោយ​ទារក​ត្រូវ​គេង​មួយ​ថ្ងៃ​ឲ្យ​គ្រប់​ពី​១៥​ទៅ​១៦​ម៉ោង រីឯ​កុមារ​វិញ​ត្រូវ​គេង​ឲ្យ​គ្រប់​ពី​១២​ទៅ​១៤​ម៉ោង និង​កុមារ​ដែល​ចូល​សាលា​ត្រូវ​គេង​ឲ្យ​គ្រប់​ពី​១០​ទៅ​១២​ម៉ោង ទើប​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ ហើយ​ជំងឺ​ផ្តាសាយ​នឹងមិន​មក​រក​ទៀត​។​
  4. ​ក្រោយពេល​ដែល​កូន​កើត​បាន​មួយ​ខែ​រួច អ្នក​ត្រូវ​តែ​យក​កូន​ហាលថ្ងៃ​នៅ​រៀង​រាល់​ពេល​ព្រឹក ដើម្បីឲ្យ​គេ​អាច​ស្រូបយក​ខ្យល់​អាកាស​បរិសុទ្ធ​ច្រើន ហើយ​ប្រព័ន្ធ​ការពារ​រាងកាយ​គេ​ក៏​រឹង​មាំ​ដែរ ទើប​មិន​ងាយ​ផ្តាសាយ​។ ចំណែក​កូន​ក្មេង​វិញ ត្រូវតែ​ហាត់ប្រាណ​ឲ្យបាន​ច្រើន ដោយ​អាច​លោត​អន្ទាក់ ឬ​លេងល្បែង​ផ្សេងៗ​បាន ឬក៏​អាច​ជួយ​ធ្វើ​ការងារ​ផ្ទះ​ដូចជា​លាងចាន ឬ​បោស​ផ្ទះ​ក៏​បាន​ដែរ ៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រ​រ​ភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។