ជំរុញ​សមត្ថកិច្ច​មូលដ្ឋាន​​​ត្រូវ​ចាត់វិធានការ​​ឱ្យ​​បាន​​ម៉ឺងម៉ាត់ ​

ខេត្តតាកែវ ​៖ ដើម្បី​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​គោលបំណង​ធានានូវ​ភាព​កក់ក្តៅ​ជូន​ប្រជា​ពលរដ្ឋ​លោក​ស្វាយ ស៊ី​ថា បាន​ចាត់​ទុក​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង បង​តូច​បងធំ និង​បញ្ហា​ចោរកម្ម គឺជា​ការងារ​អាទិភាព​និង​ជា​កង្វល់​ដ៏​ធំ​បំផុត ដែល​សមត្ថកិច្ចមូលដ្ឋា​ន​ត្រូវ​តែ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ធ្វើ​យ៉ាងណា​បង្ក្រាបទប់ស្កាត់ និង​លុប​បំបាត់​ឲ្យ​អស់​ និងធ្វើ​ជា​មន្ត្រី​ល្អ គា​ប្បី​មន្ត្រី​គ្រប់​រូប​ត្រូវ​តែ​បំរើ ប្រជាពលរដ្ឋ​ដោយ​ស្មោះស​បំផុត​។

ការ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​បំពេញ​តួនាទី​របស់​ខ្លួន ដោយ​ការ​ទទួលខុសត្រូវ​ដើម្បី ជា​ទំនុក ចិត្ត​របស់​ប្រជាពលរដ្ឋ​យ៉ាងដូច​នេះ ខណៈ​លោក​ជួប​សំណេះសំណាល នៅ​ក្នុង​វេទិកា សាធារណៈ​មួយ​ក្នុង​ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦​នេះ ដែល​មានការ​ចូលរួម​ពី​លោក​សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ  អភិបាល ស្រុក​បាទី មេ​ភូមិ​ទាំង​១៣  ក្រុមការងារ​សម្ព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ឃុំ និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន សរុប​ប្រមាណ​ជាង​៣០០​នាក់​។

លោក​ស្វាយ ស៊ី​ថា រដ្ឋលេខាធិការ ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមា​រាជា បាន​មាន​ប្រសាសន៍​ថា " ដាច់ខាត​មិន​ត្រូវ​ទុក បញ្ហា អសកម្ម មួយ​ចំនួន​របស់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដែល​មិន​បាន ផ្តល់​នូវ​សេវា​សាធារណៈ​ជូន​ប្រជា ពលរដ្ឋ ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​ពី​សន្តិសុខ សុវត្ថិភាព​នោះ​ទេ​"​។ លោក​បាន​បន្ត​ថា បើ​ភូមិ​ឃុំ​កើត​មាននូវ​បញ្ហា​ចោរកម្ម គ្រឿងញៀន បង​តូច​បងធំ និង​ល្បែងស៊ីសង នោះ​ហើយ​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ និង​យុវជន​ក្នុង​ឃុំ​។

លោក​សង្កត់ធ្ងន់​ថា​និង​ទទួល​នូវ​របាយការណ៍ ជា​បន្តបន្ទាប់​ពី​ក្រុម ការងារ ថ្នាក់​ជាតិ​ចុះ​មូល ដ្ឋា​ន​ជា​ប្រចាំ ពី​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន ថា បញ្ហា​ដែល​ប្រជា ពលរដ្ឋ​កំពុង​ប្រឈម​នោះ គឺ​បាន កើតឡើង​ដោយសារ​កំសោយ​របស់​សមត្ថកិច្ច មូលដ្ឋាន​ដែល មិន​បាន​បំពេញការងារ​របស់​ខ្លួន ដោយ ស្មារតី​ទទួលខុសត្រូវ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មន្ត្រី មួយ​ចំនួន​ក្នុង​ឃុំ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង មុខសញ្ញា​ជនល្មើស​គ្រឿន​ញៀន​ផង​ដែរ ទើប​បណ្តាល ឲ្យ​បញ្ហា​មួយ​ចំនួន​ដោះស្រាយ​មិន​មាន​ប្រសិទ្ធ ភាព​នោះ​ទេ​។