ស្រឡាញ់​ពេក​អ្នកគាំទ្រ​ប្រថុយ​លោត​ពី​អឌ្ឍ​ច័ន្ទ​ក្នុង​បំណង​ទៅ​ឱប​Messi​តែ​ត្រូវ​សន្តិសុខ​រារាំង

 Lionel Messi ខ្សែប្រយុទ្ធ​ដ៏​លេចធ្លោ​របស់​ក្លិប​Barcelona ក្នុង​ក្របខ័ណ្ឌ​Laliga អេ​ស្ប៉ា​ញ ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​អ្នកគាំទ្រ​ច្រើន​លើសលប់ ។ ជាក់ស្ដែង​មាន​បុរស​អ្នកគាំទ្រ​ម្នាក់​ហ៊ាន​ប្រថុយ​នឹង​ក្ដី​ស្លាប់ ដោយ​លោត​ចុះ​ពី​អឌ្ឍ​ច័ន្ទ​ក្នុង​បំណង​ទៅ​ឱប​កីឡាករ​សំណព្វចិត្ត​របស់​ខ្លួន ប៉ុន្តែ​ជា​អកុសល​មិន​បាន​សម្រេច​ត្រូវ​ក្រុម​សន្តិសុខ​ចូល​រារាំង​។

ខ្សែអាត់​វី​ដេ​អូ​ស្ដី​ពី​ហេតុការណ៍​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​អីុ​ន​ធើ​រ​ណេ​ត​ពេល​ក្លិប Barcelona កំពុង​ហ្វឹកហាត់​នៅ​ទីលាន​បាល់ទាត់​ក្រុង​ប៊ែ​រ​ឡាំង​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​Celtic​កាលពី​ចុងស​ប្ដា​ហ៍​កន្លង​មក ៕