គ្រាន់តែ​ទះដៃ​សោះ មាន​ប្រយោជន៍​បែប​នេះ​ផង​!!!

គ្រាន់តែ​ទះដៃ​សោះ មាន​ប្រយោជន៍​បែប​នេះ​ផង​!!!

​ការ​ទះដៃ ត្រូវបាន​គេ​យល់ថា មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាច្រើន ដល់​ជីវិត​ដូចជា ការអបអរសាទ ការឡើង​ឋានៈ និង​អ្វីៗ​ច្រើន​ទៀត​។ វា​ក៏​ជាប់ទាក់ទង នឹង​ភាព​មាន​សុភមង្គល​ក្នុង​ជីវិត​ដេរ​។ រាងកាយ​របស់​មនុស្ស​យើង​ម្នាក់ៗ គឺ​មាន​ជីពចរ​ចំនួន ៣៤០ កន្លែង ហើយ​ក្នុងនោះ​មាន ២៨ កន្លែង​នៅលើ​ប្រអប់​ដៃ​។ កាលណា​យើង​សម្គាល់​ដឹង​អំពី​វា ហើយ​ម៉ាស្សា​នៅ​កន្លែង​ទាំងនោះ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​រាងកាយ​យើង​។ ជីពចរ​ទាំងនេះ មាន​ទំនាក់ទំនង​ផ្ទាល់ ទៅ​នឹង​សរីរាង្គ​ខុសៗ​គ្នា​របស់​រាងកាយ មានន័យ​ថា យើង​អាច​ភ្ញោ​ចដ​ល់​ជីពចរ​ទាំងនេះ ដើម្បី​បំបាត់​ការឈឺចាប់​ផ្សេងៗ ក្នុង​សរីរាង្គ​ខុសៗ​គ្នា​របស់​រាងកាយ​តែម្តង​។

​ការ​ទះដៃ​ត្រឹមតែ ២០ ទៅ ៣០ នាទី​នៅ​ពេល​ព្រឹក នឹង​ជួយ​រក្សា​រាង​បាន​យ៉ាង​ល្អ​។ ដូច​ខ្ញុំ​បាន​និយាយ​ពី​ខាងលើ​អញ្ចឹង​ថា ការ​ទះដៃ​នឹង​ជំរុញ​ដល់រ​បត់​ឈាម​រត់ ហើយរ​បត់​ឈាម​រត់​នេះ នឹង​លុបបំបាត់​អស់​នូវ​រាល់​ការស្ទះ​នានា​ក្នុង​សរសៃ​វ៉ែន និង​អាក់ទែ ព្រមទាំង​កូ​ឡេ​ស្តេ​រ៉ុល​ទៀតផង​។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ ចំពោះ​សុខភាព​នៃ​ការ​ទះដៃ ៖

  1. ​ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការព្យាបាល​បញ្ហា​បេះដូង និង​សួត​ដូចជា​ជំងឺហឺត​ជាដើម​
  2. ​ផ្តល់​នូវ​ការបំបាត់​ឈឺចាប់​នៅ​ខ្នង ក និង​សន្លាក់​
  3. ​អ្នក​ក៏​អាច​បំបាត់​បញ្ហា​ជំងឺ​រលាក​សន្លាក់​ហ្គោដ តាមរយៈ​ការ​ទះដៃ​ដែរ​
  4. ​មាន​ប្រយោជន៍​ខ្លាំង ចំពោះ​អ្នកជំងឺ​ខ្សោយ​សម្ពាធ​ឈាម​
  5. ​ការ​ទះដៃ គឺជា​វិធី​ព្យាបាល​បញ្ហា​រំលាយ​អាហារ ដ៏​មាន​ប្រសិទ្ធភាព​មួយ​
  6. ​ជា​វិធី​ជំរុញ​ជំនាញ​របស់​កូន និង​ពង្រឹង​ដល់​ការសម្តែង​របស់​ពួកគេ នៅ​ក្នុង​សាលារៀន​។ ក្មេង​ដែល​ទះដៃ​ជា​ទៀងទាត់ ទំនងជា​មិន​សូវ​ធ្វើ​អ្វី​ខុស​ច្រើន ដូច​គ្នីគ្នា​ពួកគេ​ឡើយ​
  7. ​ការ​ទះដៃ ជួយ​សម្រួច​ដល់​ភាព​វៃឆ្លាត​ខួរក្បាល​ក្មេង​
  8. ​ការ​ទះដៃ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​
  9. ​ការ​ទះដៃ​កន្លះ​ម៉ោង នឹង​ជួយ​ដល់​អ្នកជំងឺ​ជាច្រើន​ដូចជា ទឹកនោម​ផ្អែម រលាក​សន្លាក់ លើស​សម្ពាធ​ឈាម បាក់​ទឹកចិត្ត ឈឺ​ក្បាល​រ៉ាំរ៉ៃ ផ្តាសាយ គេង​មិន​លក់ បញ្ហា​ភ្នែក និង​ជ្រុះ​សក់
  10. ​អ្នក​ដែល​រស់នៅ​ក្នុង​ផ្ទះ ប្រើ​ម៉ាស៊ីនត្រជាក់ និង​ធ្វើការ​ក្នុង​ការិយាល័យ ដែល​មិន​បែកញើស​សោះ គួរតែ​អនុវត្ត​ការ​ទះដៃ​នេះ ព្រោះ​វា​នឹង​ជួយ​ជំរុញ​ដល់ របត់​ឈាម​រត់​ក្នុង​រាង​ងាយ និង​លាង​សម្អាត​សរសៃឈាម​បាន​យ៉ាង​ល្អ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។