​រក​ឃើញ​ហើយ ជំងឺ​បេះដូង​ដែល​បំផ្លាញ ជីវិត​ផ្លូវ​ភេទបុរស​!!!

​រក​ឃើញ​ហើយ ជំងឺ​បេះដូង​ដែល​បំផ្លាញ ជីវិត​ផ្លូវ​ភេទបុរស​!!!

​សម្តី​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​ឃ្លា​និយាយថា “​បេះដូង​ខ្ញុំ​លោត​ខ្លាំង នៅពេល​ជួប​អ្នក​ប៉ុណ្ណោះ​” ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​យកចិត្តទុកដាក់ ទៅលើ​សរីរាង្គ​ដ៏​សំខាន់​មួយ​នេះ​ទេ គូស្នេហ៍​អ្នក​អាច​នឹង​រក​ការឈឺចាប់​បាន​ជា​ពិសេស នៅ​ពេល​ឡើង​គ្រែ​តែម្តង​។ មែន​ហើយ ជំងឺ​បេះដូង អាច​ធ្វើឲ្យ​អ្នក​ពិបាក ក្នុងការ​រួម​ភេទ​បាន​។ ចូរ​ចាំ​ថា សុខភាព​ផ្លូវភេទ ក៏​អាស្រ័យ​ទៅលើ​សុខភាព​បេះដូង​សរសៃឈាម​ដែរ​។ រាល់​បញ្ហា​សរសៃឈាម​បេះដូង​ទាំងអស់ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​ប្រដាប់ភេទ ដែល​នាំឲ្យ​ធ្វើទុក្ខ​កាន់តែខ្លាំង ដល់​ជីវិត​ផ្លូវភេទ​តែម្តង​។ លំហូរ​ឈាម​ទៅក្នុង​ប្រដាប់​ភេទ​តិច អាច​បណ្តាល​ឲ្យ​លិង្គ​មិនអាច​ងើប​រួច​។ ដូច្នេះ យើងខ្ញុំ​នឹង​បកស្រាយ អំពី​ជំងឺ​បេះដូង​មួយចំនួន ដែល​កំពុង​តែ​ញ៉ាំ​ញី ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​អួរ​អា​ប់បាន បើសិនជា​មិន​មាន​ដំណោះស្រាយ ចំពោះ​វា​សិន​ទេនោះ​។

ជំងឺ​ក្រិន​រឹង​សរសៃឈាម​
វា​គឺជា​ជំងឺ​មួយ ដែល​សរសៃឈាម​មាន​តួនាទី ដឹកនាំ​អុកស៊ីសែន​ចេញ​ពី​បេះ​ដូង ទៅ​ចិញ្ចឹម​រាងកាយ​ក្លាយទៅជា​រួម​តូច ដោយសារតែ​មាន​កំណក​។ ការរួម​តូច​រប​ស់រសៃឈាម​បែបនេះ នឹង​ធ្វើ​ឲ្យ​បេះ​ដូង​កាន់តែ​ពិបាក ក្នុងការ​ច្របាច់​ឈាម​ចេញ របត់​ឈាម​រត់​ខ្សោយ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត​។ បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​ថា​តើ វា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូចម្តេច​នោះ ចូរ​យល់​ថា លំហូរ​ឈាម​ដែល​យឺត ចូលទៅ​ក្នុង​លិង្គ​បែបនេះ គឺ​ធ្វើឲ្យ​លិ​ង្គឡើង​រឹង​មិនកើន​។ ជាមួយគ្នានេះដែរ សរសៃឈាម​អាក់ទែ​ដែល​ដឹកនាំ​ឈាម ទៅក្នុង​លិង្គ​នោះ អាច​នឹង​មាន​កំណក ដែល​ជាហេតុ​នាំ​ឲ្យ​លំហូ​រឈាម​កាន់តែ​តិច​ថែមទៀត​។ ដូច្នេះ ជីវិត​ផ្លូវភេទ​របស់​បុរស នឹងរង​ហានិភ័យ​កាន់តែខ្លាំង​។

លើស​សម្ពាធ​ឈាម​
ទាំង​ជំងឺ​លើស​សម្ពាធ​ឈាម និង​លិង្គ​មិន​ឡើង​រឹង សុទ្ធតែ​មាន​ទំនាក់ទំនង​គ្នា​ជិតដឹ​តណាស់​។ នេះ​គឺជា​ប្រភេទ​កត្តា​ប្រឈម នឹង​ជំងឺ​បេះដូង​សរសៃឈាម​មួយ​ប្រភេទ ដែល​នាំឲ្យ​កើត​ជំងឺ​ក្រិន​រឹង​សរសៃឈាម​បាន​។ ជំងឺ​លើស​សម្ពាធ​ឈាម អាច​បណ្តាលឲ្យល​លិង្គ​មិន​អាច​ឡើងរឹង​បាន ដោយសារ​តែ​លំហូរ​ឈាម ត្រូវបាន​រាំងស្ទះ ព្រោះតែ​សរសៃឈាម​ខូចខាត​។ យ៉ាងណាមិញ ការ​មិន​ឡើង​រឹង​របស់​លិង្គ ក៏​អាច​ចាត់ទុក​ជា​រោគសញ្ញា​ដំបូង របស់​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​ជា​ឃាតករ​ឈាម​ត្រជាក់​នោះដែរ​។

កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​
ខណៈពេល​ដែល​មនុស្ស​ភាគច្រើន​យល់ថា ការ​មិន​ឡើង​រឹង​របស់​លិង្គ គឺជា​បញ្ហា​មួយ​នៃ​ជីវិត​ផ្លូវភេទ​របស់​បុរស​នោះ តែ​អ្វី​ដែល​ជា​បញ្ហា​កាន់តែ​ធំ​នោះ គឺ​សរសៃឈាម​តែម្តង មានន័យ​ថា សរសៃឈាម​អាច​នឹងរង​ការរួម​តូច ដោយសារ​តែ​ក​កកូ​ឡេ​ស្តេ​រ៉ុល​ច្រើន ក្នុង​ជញ្ជាំង​ខាងក្នុង រប​ស់រសៃឈាម​នោះ​តែម្តង ឬ​អាច​និយាយបាន​ថា ជំងឺ​សរសៃឈាម​។ តាមពិត ការ​កកកុញ​កូ​ឡេ​ស្តេ​រ៉ុល អាច​កើតមាន​ក្នុង​សរសៃឈាម​បេះដូង និង​សរសៃឈាម​នៅ​លិង្គ​ដែរ​។ ដូច្នេះ វា​នឹង​កាត់បន្ថយ​លំហូរ​ឈាម ទៅក្នុង​ល​លិង្គ​ទៀត​។ ការសិក្សា​បង្ហាញថា ការប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ក៏​អាច​ជួយ​ទប់ស្កាត់​រោគសញ្ញា នៃ​បញ្ហា​លិង្គ​មិន​ឡើង​បាន​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។