Peypey Dy ទម្រាំ​តែ​បាន​ហ៊ឺហា​ដូច​សព្វថ្ងៃ ដឹងថា​ពីមុន​គាត់​ធ្លាប់ធ្វើ​អី​ខ្លះ​អត់ ?

6 Videos


កំពូលតារាហ្វេសប៊ុកដ៏ល្បីល្បាញលំដាប់ប្រទេស Peypey Dy ពេលនេះត្រូវបានមហាជនមើលឃើញថា មានជីវភាពហ៊ឺហាជាងមុន ព្រោះក្រៅពីបោះទុនខ្ទង់ម៉ឺនដុល្លារនាំចូលផលិតផលក្រៅស្រុកមកចរាចរលក់ក្នុងប្រទេសហើយនោះ លោកក៏បានបង្ហាញពីការដូរថយន្ដស៊េរីថ្មីម៉ាក Highlander ផងដែរ ។ ប៉ុន្តែលោកអ្នកចង់ដឹងទេថា ទម្រាំតែមានបានដូចសព្វថ្ងៃនេះ តើ Peypey Dy ធ្លាប់ធ្វើអ្វី និង ហែលឆ្លងទុក្ខលំបាកវេទនាយ៉ាងណាខ្លះ ?

Peypey Dy ទម្រាំ​តែ​បាន​ហ៊ឺហា​ដូច​សព្វថ្ងៃ ដឹងថា​ពីមុន​គាត់​ធ្លាប់ធ្វើ​អី​ខ្លះ​អត់ ?

ក្រោយដូររថយន្ដថ្មីស៊េរីទំនើប លោក Peypey Dy ក៏បានបង្ហាញប្រាប់មហាជនពីប្រវត្តិជូរចត់របស់ខ្លួនមុនទទួលភាពមានបានដូចសព្វថ្ងៃនេះឱ្យដឹងថា ៖ លោកធ្លាប់មានអតីតកាលមិនសូវល្អនោះឡើយកាលពីកុមារ មានដូចជាការគេចសាលាមិនចូលរៀនជាដើម ក្រោយមកលោកក៏បែកគំនិតបញ្ចេញជាឃ្លីបវីដេអូដំបូងកាលពីឆ្នាំ ២០១៣ ប៉ុន្តែកាលនោះលោកទទួលបានការប្រមាថច្រើនជាងពាក្យសរសើរ ។

Peypey Dy ទម្រាំ​តែ​បាន​ហ៊ឺហា​ដូច​សព្វថ្ងៃ ដឹងថា​ពីមុន​គាត់​ធ្លាប់ធ្វើ​អី​ខ្លះ​អត់ ?

ក្រោយមកក៏មានផលិតកម្មមួយហៅលោកថតរឿង ដោយទទួលបានតម្លៃខ្លួន ២០ ដុល្លារ សម្រាប់ការថតមួយថ្ងៃ ហើយត្រូវថតនៅកំពង់ធំ ៦ ថ្ងៃបន្ទាប់មកខាងទូរទស្សន៍ MYTV ក៏ហៅលោកឡើងកម្មវិធី «ពេញចិត្តឬអត់?» តមកទៀតក៏មាន Club មួយហៅលោកទៅសម្តែងបានមួយយប់ ៥០ ដុល្លារ ដោយលោកបញ្ជាក់ថា ក្នុងឆ្នាំនោះ លោករកលុយបាន ១៩០ ដុល្លារ ។ ឈានមកដល់ឆ្នាំ ២០១៤ លោកត្រូវបានគេហៅឱ្យធ្វើជាពិធីករនៅផ្សាររាត្រីត្រើយម្ខាង ដោយមួយអាទិត្យធ្វើការ ៣ ថ្ងៃ ហើយមួយខែលោកបានប្រាក់ខែ ៤៥០ ដុល្លារ ។

Peypey Dy ទម្រាំ​តែ​បាន​ហ៊ឺហា​ដូច​សព្វថ្ងៃ ដឹងថា​ពីមុន​គាត់​ធ្លាប់ធ្វើ​អី​ខ្លះ​អត់ ?

ក្រោយមកទៀតក៏មានក្រុមហ៊ុនមួយហៅលោកឱ្យធ្វើការខាងផ្សព្វផ្សាយដោយបានប្រាក់ខែ ៥០០ ដុល្លារ ។ ជីវិតលោកកាន់តែប្រែប្រួលបន្តិចម្តងៗដោយចាប់ផ្តើមមានគេស្គាល់កាន់តែច្រើន មានផលិតផល និង ក្រុមហ៊ុនផ្សេងៗទាក់ទងឱ្យលោកជួយផ្សព្វផ្សាយ ដោយកម្រៃបានកើនឡើងម្តងបន្តិចៗជាលំដាប់ ។ ដល់ពាក់កណ្តាលឆ្នាំ ២០១៥ លោកចាប់ផ្តើមទិញបានកូនឡានមួយ គឺ morning…ហើយរហូតដល់ខែ ៤ ឆ្នាំ ២០១៦ លោកក៏សន្សំលុយបានល្មមក៏ដូរជិះឡាន Camry ២០០២ ម្ដង ។

Peypey Dy ទម្រាំ​តែ​បាន​ហ៊ឺហា​ដូច​សព្វថ្ងៃ ដឹងថា​ពីមុន​គាត់​ធ្លាប់ធ្វើ​អី​ខ្លះ​អត់ ?

មកដល់ដើមខែ ៧ លោកក៏ដូរឡានម្តងទៀត គឺ Highlander ដែលបង្ហាញឱ្យទស្សនិកជនបានឃើញនេះឯង ។ ក្រៅពីនោះ លោកក៏សន្សំប្រាក់បោះទុនរកស៊ីដោយខ្លួនឯង ជាកម្លាំងញើសឈាមរបស់លោកខំប្រឹងប្រែង ដែលវាហាក់ដូចជាការយល់សប្តិសម្រាប់លោកក្នុងជោគជ័យមួយនេះ ។

Peypey Dy ទម្រាំ​តែ​បាន​ហ៊ឺហា​ដូច​សព្វថ្ងៃ ដឹងថា​ពីមុន​គាត់​ធ្លាប់ធ្វើ​អី​ខ្លះ​អត់ ?

ទាំងនេះ គឺជាខ្សែជីវិតមុនទទួលភាពមានបានរបស់តារាហ្វេសប៊ុក Peypey Dy ដែលលោកបានបង្ហាញប្រាប់សារធារណជនឱ្យបានដឹង ដែលនេះជាមោទកភាពមួយសម្រាប់រូបលោក ក្នុងនាមជាមនុស្សដែលមានប្រវត្តិមិនបានរៀនសូត្រច្រើនដូចជាមនុស្សមួយចំនួន ស្របតាមពាក្យមួយឃ្លាពោលថា «ជោគជ័យក្នុងសាលាមិនប្រាកដថាជោគជ័យក្នុងសង្គមនោះឡើយ» ៕ ភូមិន្ទ