ចិនបំបែកកំណត់ត្រាពិភពលោកថ្មី មនុស្សយន្ត ខ្នាតតូចបំផុត ចំនួន ១,០០៧គ្រឿង រាំស្រុះគ្នាច្រើនបំផុត (មានវីដេអូ)

ចិន៖ ថ្មីៗនេះ ចិនកំពុងតែទាញយក ប្រជាប្រិយភាពខ្លាំង មិនឲ្យចាញ់បណ្តាប្រទេស អភិវឌ្ឍន៍ផ្សេងៗទៀត លើពិភពលោកឡើយ ខណៈដែលប្រទេសមួយនេះ បានខំប្រឹងសម្ងំបង្កើតមនុស្សយន្តខ្នាតតូចជាច្រើន ដើម្បីវាយលុកទីផ្សារ និងឲ្យបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក បានដឹងបានឃើញ ពីស្នាដៃបច្ចេកវិទ្យារបស់ខ្លួនផងដែរ ។

ជាពិសេសទៅទៀតនោះ ការបង្កើតថ្មីនេះ ចិនអាចបំបែកនូវកំណត់ត្រាពិភពលោក ក្នុងប្រវត្តិសាស្រ្តផលិតមនុស្សយន្ត ដែលមានចំនួនច្រើនជាងមុន មានសមត្ថភាព អាចរាំនិងធ្វើចលនាបថបែន ផ្សេងៗជាច្រើនទៀតផងដែរ។

នេះបើយោងទៅតាមប្រភពសារព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ចិនបានបង្កើតមនុស្សយន្តតូចបំផុតលើពិភពលោក ដែលមានចំនួន ១,០៤០គ្រឿង ដែលវាមានសមត្ថភាព និងមុខងារសម្រាប់បញ្ជាឲ្យរាំបានយ៉ាងល្អ ប៉ុន្តែគេសង្កេតឃើញថា នៅមានមនុស្សយន្តមួយចំនួន រាំៗក៏ឈប់ដោយខ្លួនឯង ឯខ្លះទៀតដួលផ្ងារជើងក៏មានដែរ។

ទោះបីជាយ៉ាងណាក្តី នេះក៏មិនមែនជាបញ្ហាធំដុំអ្វីឡើយ ព្រោះចិនអាចបំបែកកំណត់ត្រាថ្មីរបស់ខ្លួន ព្រោះកាលពីខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅមនុស្សយន្តលើកមុន ចិនបង្កើតបានត្រឹមតែ ៥៤០គ្រឿងតែប៉ុណ្ណោះ។ ក្នុងឆ្នាំដដែលនេះ ពោលគឺសប្តាហ៍មុននេះ មនុស្សយន្តដែលមាន សមត្ថភាពអាចរាំបានយ៉ាងល្អ មិនមានបញ្ហាបច្ចេកទេសផ្សេងៗនោះ មានចំនួន ១,០០៧គ្រឿង ដែលចំនួនលើកនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាមួយនឹងរូបរាងស្រស់ស្អាត និងសមត្ថភាពពិសេស ហើយក៏ជាហេតុធ្វើឲ្យចិនអាចទទួលបាននូវកំណត់ត្រាពិភលោកថ្មី ឬហៅថា Guinness World Record ក្នុងបញ្ជី “មនុស្សយន្តរាំស្រុះគ្នាច្រើនបំផុត” ផងដែរ។

ប្រភពបន្តថា មនុស្សយន្តស្រដៀង ទៅនឹងមនុស្សដែលតូចជាងគេបំផុត ក្នុងពិភពលោកនេះ ឬហៅថា BeRobot នេះ មានខ្នាតកម្ពស់ ៤៣សង់ទីម៉ែត្រ ហើយវាអាចធ្វើចលនា ដោយដើរទៅមុខបាន ទាត់ និងរុញច្រានអ្វីមួយបានផងដែរ។ លើសពីនេះ រាល់កូនមនុស្សយន្តទាំងអស់នោះ វាក៏មានសមត្ថភាព អាចរាំបានយ៉ាងពិសេស ដោយការបញ្ជាតាមរយៈទូរស័ព្ទផងដែរ។

គួរឲ្យដឹងថា ការដាក់បង្ហាញនេះ រៀបចំធ្វើឡើង ក្នុងមហោស្រពស្រាបៀរមួយ ក្នុងទីក្រុង Qingdao ខេត្ត Shangdong ប្រទេសចិន ឬហៅថាព្រឹត្តិការណ៍ “Qingdao Beer Festival” ។ ចំណែកឯកំណត់ត្រាថ្មីដែលទទួលបាននេះ ត្រូវរៀបចំឡើងដោយក្រុមហ៊ុន Ever Win Company ដែលជាក្រុមហ៊ុន ឯកទេសក្នុងការផលិត និងនាំចេញ ហើយគេសង្ឃឹមថា មនុស្សជាច្រើននឹងប្រើប្រាស់មនុស្សយន្តនេះ ក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត នៅពេលអនាគតផងដែរ។

គូសបញ្ជាក់ដែរថា កំណត់ត្រាថ្មីនេះ ត្រូវបានទទួលស្គាល់ដោយ អ្នកស្រី Angela Wu ដែលជាអ្នកឯកទេសជំនាញ មកពីខាងសមាគមបច្ចេកវិទ្យាមនុស្សយន្ត ឬហៅថា Robots Association ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត