ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទម្លាយ​ថា ព្រះ​អង្គ​អាច​ដាក់រាជ្យ

ក្នុង​វី​ដេ​អូ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៨ សីហា ព្រះ​ចៅ​អធិរាជ​ជប៉ុន អា​គី​ហ៊ី​តូ ទ្រង់​សម្តែង​ពី​ការ​ព្រួយបារម្ភ​របស់​ព្រះ​អង្គ​ចំពោះ​ភាព​ទ្រុឌទ្រោម​នៃ​សមត្ថភាព​រាង​កាយ​របស់​ព្រះ​អង្គ ដែល​នឹង​អាច​រារាំង​ដល់​ការ​បំពេញ​ការ​ទទួលខុសត្រូវ​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​ឋានៈ​ជា​និមិត្តរូប​របស់​រដ្ឋ ។

ក្នុង​ព្រះរាជ​សារ​របស់​ព្រះ​អង្គ ព្រះ​ចៅ​អធិរាជ​ជប៉ុន​ព្រះ​ជន្ម​៨២​ព្រះ​វស្សា ក៏​ទ្រង់​គូសបញ្ជាក់​ផង​ដែរ​ថា នឹង​មានការ​លំបាក​ក្នុង​ការ​ទ្រោល​សភាពការណ៍​ដោយ​ទ្រង់​ចង់​កាត់​បន្ថយ​ការ​ទទួលខុសត្រូវ ។

មាន​ពាក្យ​ចចាមអារ៉ាម​នានា​អំពី​ការ​ដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ចាប់តាំងពី​បណ្តាសារ​ព័ត៌មាន​ជប៉ុន​រាយការណ៍​កាលពី​ខែ​មុន​ថា ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ ទ្រង់មាន​ព្រះរាជ​បំណង​ផ្ទេរ​រាជ្យ​បល្ល័ង្ក​ថ្វាយ​ដល់​បុត្រា​ព្រះ​អង្គ​ព្រះ​ជន្ម​៥៦​ព្រះ​វស្សា ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ណា​រូ ហ៊ី​តូ ។

ក្រោយ​ការ​ផ្សាយ​ព្រះរាជ​សារ​នេះ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ ថ្លែង​ថា លោក​ចាប់អារម្មណ៍​ចំពោះ ស្ថានភាព​ព្រះរាជ​សុខភាព​របស់​ព្រះ​ចៅ​អធិរាជ ហើយនឹង​ពិចារណា​ចំពោះ​អ្វី​ដែល​អាច​ធ្វើ​បាន ៕