នារី​​​ដែល​ត្រូវ​ម៉ូដែល​ម្នាក់​​ដេញ​ពី​ខុនដូ​ទាំង​ននលគក សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង

នាង Saranya Saeharn ជនជាតិ​ថៃ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​ផ្នែក​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​វីដេអូ​របស់​នាង​​ដែល​ត្រូវ​​បាន​ម៉ូដែល​ថៃ​ម្នាក់​​​ដេញ​ចេញ​ពី​បន្ទប់​ខុនដូ​ទាំង​ខ្លួន​អាក្រាត​​បាន​ធ្លាយ​ពេញ​អ៊ីនធឺណិត​។

 

នារី​​​ដែល​ត្រូវ​ម៉ូដែល​ម្នាក់​​ដេញ​ពី​ខុនដូ​ទាំង​ននលគក សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង

 Viraluk “Manao” Sutthiprapar

 

នារី​២៤​ឆ្នាំ​បាន​ចោទ​ថា ​វីដេអូ​នោះ​ថា ​”បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​នាង” និង​ប្ដឹង​ទៅ​ម៉ូដែល​​ដែល​ជា​មិត្ត​ស្រី​​របស់​បុរស​ដែល​ជា​ភ្ញៀវ​របស់​នាង​ដែល​បាន​បញ្ចេញ​វីដេអូ​នោះ ដែល​ធ្វើ​​កក្រើក​ពេញ​បណ្ដាញ​សង្គម​និង​កាសែត​ក្នុង​ស្រុក​ជាច្រើន។

 

Saranya បាន​ប្រាប​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៣១ ខែ កក្កដា នៅ​ដុនខូ  Belle Condominium  សង្កាត់ Huai Khwang  ប្រទេស​ថៃ ហើយ​នារី​ដែល​ជា​មិត្ត​ស្រី​របស់​ភ្ញៀវ​របស់​នាង​ឈ្មោះ​ថា Viraluk “Manao” Sutthiprapar ជា​ម៉ូដែល​ថត​ផ្សព្វផ្សាយ​​ដ៏​ល្បី​ម្នាក់​និង​ជា​បេក្ខនារី​ប្រឡង​កញ្ញា​បវរកញ្ញា Miss Maxim Model កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​អ្នក​គ្រប់គ្រង​របស់ Manaoប្រាប់​ឲ្យ​ដឹង។

 

នារី​​​ដែល​ត្រូវ​ម៉ូដែល​ម្នាក់​​ដេញ​ពី​ខុនដូ​ទាំង​ននលគក សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង

 

ក្នុង​វីដេអូ Manao បាន​ចូល​ទៅ​ខុនដូ​របស់​នាង ក៏​បាន​ឃើញ​ Saranyaនៅ​ជាមួយ​មិត្ត​ប្រុស​ខ្លួន​។ ដោយ​សារ​តែ​កំហឹង Manao បាន​ដេញSaranyaទាំង​ខ្លួន​ននលគក តែ​​សំណាង​ល្អ​បុរស​ដែល​​ជា​មិត្ត​ប្រុស​បាន​បោះ​កាបូប​នឹង​ខោអាវ​ទៅ​ឲ្យ Saranya វិញ។ យ៉ាងណាមិញ Manaoបដិសេធ​ថា នាង​មិនមែន​ជា​អ្នក​បង្ហោះ​វីដេអូ​នោះ​ទេ តែ​នាង​បាន​ឲ្យ​វីដេអូ​នោះ​ទៅ​មិត្តភ័ក្ដិ៕

 

នារី​​​ដែល​ត្រូវ​ម៉ូដែល​ម្នាក់​​ដេញ​ពី​ខុនដូ​ទាំង​ននលគក សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង

 

ចុចអាន៖តារា​ម៉ូដែល​ជប៉ុន​វ័យ​៤៥​ឆ្នាំ​តែ​មុខ​ក្មេង​សុំ​ចាញ់ ​កំពុង​ល្បី​ពេញ​ Instagram

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts