West Ham ទិញបានខ្សែការពារឆ្វេងពីក្លិបក្រិក Olympiakos (មានវីដេអូ)

ញញួរធំ West Ham បានចុះហត្ថលេខាជាមួយខ្សែការពារឆ្វេង សញ្ជាតិបារាំង Arthur Masuaku ពីក្លិប Olympiakos ក្នុងកិច្ចសន្យាចំនួន ៤ឆ្នាំ។ អតីតជម្រើសជាតិបារាំង អាយុក្រោម ១៩ឆ្នាំ ដែលបច្ចុប្បន្ន វ័យ២២ឆ្នាំ បានចាប់ផ្តើមអាជីពជាមួយក្លិប Valenciennes មុនពេលផ្ទេរចូលក្លិប Olympiakos កាលពីឆ្នាំ ២០១៤។

Arthur-Masuaku

កីឡាករនេះឈ្នះរង្វាន់ក្នុងស្រុកជាប់ៗ ក្នុងការចូលលេងច្រើនជាង ១០០ប្រកួត ឲ្យក្លិបក្រិកនេះ រួមទាំងការបង្ហាញខ្លួន ១២ដងនៅក្នុងក្របខណ្ឌ Champions League ផងដែរ។ ញញួរធំ West Ham នេះដាក់គោលដៅទិញខ្សែការពារឆ្វេងនេះ បន្ទាប់ពីកីឡាករ Aaron Cresswell ត្រូវសម្រាកព្យាបាលរបួសជង្គង់ជាង ៤ ខែ។

Masuaku ដែលនឹងពាក់អាវលេខ ២៦ ធ្លាប់បានចូលលេងប្រកួតដំបូងរបស់ជាលក្ខណៈអន្តរជាតិ ជាមួយកីឡាករ Paul Pogba ឲ្យជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ កាលពីឆ្នាំ ២០១១ ផងដែរ៕

The post West Ham ទិញបានខ្សែការពារឆ្វេងពីក្លិបក្រិក Olympiakos (មានវីដេអូ) appeared first on CamboSport.