PSG ទិញ​បាន​ខ្សែប្រយុទ្ធ Real Madrid, Jese (មានវីដេអូ Jese)

ក្លិប​បារាំង Paris St-Germain បាន​ចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេស្បាញ Jese ពី​ក្លិប​យក្ស Real Madrid ក្នុងតម្លៃ​ខ្លួន​មិនត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង។

Jese

កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ បាន​ផ្ទេរ​មកលេង​នៅ​ក្លិប Real កាលពី​ឆ្នាំ​អាយុ ១៤ឆ្នាំ និង​ជា​កីឡាករ​ម្នាក់​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន Champions League កាលពី​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៦នេះ។

កីឡាករ​នេះ​នឹង​ទៅ​ចូលរួម​លេង​ជាមួយ​អតីត​គ្រូបង្វឹក​ក្លិប Sevilla គឺ​លោក Unai Emery ដែល​បាន​ទៅ​ជំនួស​លោក Laurent Blanc ជា​គ្រូបង្វឹក​ថ្មី​របស់​ម្ចាស់​ជើងឯក​លី​ក​កំពូល​បារាំង​រូបនេះ កាលពី​ខែមិថុនា។

Jese បាន​ប្រាប់​គេហទំព័រ PSG ថា «នេះ​គឺជា​រឿង​អស្ចារ្យ​មួយ ដែល​បានមក​ធ្វើការ ក្រោម​ការដឹកនាំ​របស់​លោក Unai Emery ដែល​បាន​អភិវឌ្ឍ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ»៕

The post PSG ទិញ​បាន​ខ្សែប្រយុទ្ធ Real Madrid, Jese (មានវីដេអូ Jese) appeared first on CamboSport.