គួច សុគុម្ភៈ និង​ចាន់ វឌ្ឍនាកា ​​ចូល​រួម​បើក​ពាន​រង្វាន់ Futaba 2016

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ​គួច សុគុម្ភៈ ​និង ចាន់ វឌ្ឍនាកា ​ ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត​បាល់ទាត់​មិន​អាជីព​មួយ​ឈ្មោះ​ថា Futaba Futsal Cup 2016 ​ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​១៦​ក្រុម។

 

គួច សុគុម្ភៈ និង​ចាន់ វឌ្ឍនាកា ​​ចូល​រួម​បើក​ពាន​រង្វាន់ Futaba 2016

 

លោក ច្រឹក ផល្លី ​អ្នក​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ បាន​បញ្ជាក់​ថា​លោក​បង្កើត​ពាន​នេះ​ឡើង​ដើម្បី​ចូលរួម​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា តាម​រយៈ​ការ​លេង​បាល់​មិន​អាជីព​នៅ​តាម​ទីលាន Futsal ​នានា។ ខណៈ​ដែល​ការ​អញ្ជើញ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ទាំង​ពីរ​មក​ចូល​រួម​នេះ គឺ​ដើម្បី​ជា​ការ​បំពេញ​ចិត្ត​អ្នក​គាំទ្រ​នៅ​តំបន់​នេះ ដែល​ចង់​ថត​រួប​និង​ជួប Idol ​របស់​ពួកគេ​ផ្ទាល់។

 

គួច សុគុម្ភៈ និង​ចាន់ វឌ្ឍនាកា ​​ចូល​រួម​បើក​ពាន​រង្វាន់ Futaba 2016

 

Futaba Futsal Cup 2016 ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ ដោយ​មាន​១៦​ក្រុម បែងចែក​ជា​២​ពូល ​មួយ​ពូល​មាន​៨​ក្រុម ប្រកួត​សន្សំ​ពិន្ទុ ​យក​៤​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែង។ ចំពោះ​ប្រាក់​រង្វាន់​វិញ ​ក្រុម​បាន​លេខ​១ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ២​លាន​រៀល ​លេខ​២​បាន​១​លាន​រៀល និង​ក្រុម​លេខ​៣​បាន​៥០​ម៉ឺន​រៀល។ ​ក្រៅ​ពី​ប្រាក់​រង្វាន់​នេះ ក៏​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ ​សម្រាប់​ក្រុម​ Fair Play ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ (Top Scorer ) អ្នក​ចាំ​ទី​ល្អ​ជាង​គេ ​និង​កីឡាករ​ល្អ​ជាង​គេ​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ