ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ភ្នំពេញ៖ ព្រះតេជគុណព្រះនាម នី សុវណ្ណ មុនីរ៉េត ដែលកំពុងគង់នៅវត្តនាគ វ័នបានសន្យាថានឹងផ្ដល់ Laptop ម្នាក់មួយគ្រឿងដល់សិស្សបាក់ឌុបទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ១០នាក់ក្នុងការប្រលង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៦ នៅខេត្តស្វាយរៀង។ ការប្រកាសដើម្បីជាការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រឡងសញញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)កាន់តែ ខិតកៀកមកដល់។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ព្រះអង្គ នី សុវណ្ណារ៉េត បានមានពុទ្ធថេដិកាថាដោយសារព្រះអង្គមានមានដើម កំណើតមកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រលងថ្នាក់ទី១២នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។ លើសពីនេះព្រះអង្គបាន បន្តទៀតថា ប្រសិនបើពួកគេគ្មានកន្លែងស្នាក់នៅពេលមករៀននៅភ្នំពេញព្រះអង្គនឹងស្វះស្វែងរកកន្លែងស្នាក់នៅជូនពួកគេ។ រង្វាន់កុំព្យូទ័រ Laptopថ្មីទាំង១០គ្រឿងគឺ សម្រាប់ផ្ដល់ឲ្យសិស្សជាប់បាក់ឌុបដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង១០នាក់ក្នុងខេត្តស្វាយរៀងដោយមិនគិតពីនិទ្ទេសឡើយ។ បន្ទាប់ពីប្រកាសលទ្ធផល ព្រះអង្គ នី សុវណ្ណារ៉េត នឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ឬសិស្សដែលដឹងថា ខ្លួនបានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោម១០នាក់អាចទាក់ទងមកកុដិ លេខ២៤វត្តនាគវ័នរាជធានីភ្នំពេញដោយផ្ទាល់ក៏បាន។

គួរបញ្ជាក់ដែរថាការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិង បំពេញវិជ្ជាឆ្នាំ២០១៦នឹងប្រព្រឹត្តទៅ២ថ្ងៃ គឺថ្ងៃទី២២និង២៣សីហាដោយមានបេក្ខជនប្រលងសរុបចំនួន៩៣៧៥២នាក់។ ចំណែកមណ្ឌលប្រលងមានចំនួន១៥៧មណ្ឌលចែកចេញជា៣៧៨១បន្ទប់នៅរាជធានី ខេត្តទាំង២៥នៃព្រះរាជាណាចក្រ កម្ពុជា៕ វឌ្ឍនា
ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង
ប្រភព៖ Nokorwatnews

  • ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សន្យាផ្ដល់ Laptop ១០គ្រឿងដល់សិស្សបាក់ឌុបពិន្ទុ ខ្ពស់ជាងគេនៅស្វាយរៀង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: