អ្នកឯកទេសសន្តិសុខ៥០នាក់មកពីគណបក្សសាធារណរដ្ឋ ចុះហត្ថលេខាលើលិខិតមួយប្រឆាំងលោកដូណាល ត្រាំ

សារព័ត៌មានBBC បានផ្សាយថា អ្នកឯកទេសសន្តិសុខ៥០នាក់ មកពីគណបក្សសាធារណរដ្ឋ រួមមានទាំងអតីតប្រធាន CIA បានចុះហត្ថលេខាលើលិខិតព្រមានដល់បេក្ខភាពប្រធានាធិតីដូណាល ត្រាំ ថាជា «ប្រធានាបតីប្រថុយប្រថានបំផុត» ក្នុងប្រវត្តិសាស្រអាមេរិក ។

អ្នកឯកទេសសន្តិសុខ៥០នាក់មកពីគណបក្សសាធារណរដ្ឋ ចុះហត្ថលេខាលើលិខិតមួយប្រឆាំងលោកដូណាល ត្រាំ
Republican U.S. Presidential nominee Donald Trump attends campaign event at the KI Convention Center in Green Bay, Wisconsin August 5, 2016. REUTERS/Eric Thayer – RTSLAHR

លិខិតខាងលើរបស់អ្នកឯកទេសសន្តិសុខអាមេរិក ក្រោយពេល ដែលអ្នកនយោបាយគណបក្សសាធារណរដ្ឋ ជាច្រើនរូបបាន មិនគាំទ្រដល់បេក្ខភាពប្រធានាធិបតីដូណាល ត្រាំ ។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា លោកដូណាល ត្រាំ គ្មានបទពិសោធ និងអាក្បកិរិយាសមជាប្រធានាធិបតីអាមេរិក ។

លិខិតនោះបានបញ្ជាក់ទៀតថា លោកត្រាំ បានធ្វើឲ្យទន់ខ្សោយនូវសិទ្ធិអំណាចរបស់អាមេរិក ក្នុងនាមជាមេដឹកនាំពិភពលោកសេរី ។ លោកត្រាំ អាចខ្វះនៅចំណេះដឹងក្នុងការដឹកនាំអាមេរិក ក៏ដូចជារដ្ឋធម្មនុញ្ញអាមេរិក ក្នុងនោះមានទាំងការយល់យោគទៅលើជំនឿសាសនា សេរីភាពសារព័ត៌មាន ជាដើម ។ នៅក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា «គ្មានអ្នកណាម្នាក់ក្នុងចំណោមយើងខ្ញុំបោះឆ្នោតឲ្យលោកត្រាំឡើយ» ។

មានគោលនយោបាយជាច្រើនរបស់លោកត្រាំ បានបំផ្លាញគោលនយោបាយកិច្ចការបរទេសរបស់គណបក្សសាធារណរដ្ឋ ដែលខំរក្សាជាច្រើនឆ្នាំកន្លងមក ។ ដូចជាមានសំណួរសួរថា អាមេរិកគួរតែគោរពកិច្ចព្រមព្រៀងជាមួយណាតូ ដែរឬទេ ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រាំ បានស្នើដល់អាមេរិកឲ្យបំពាក់គ្រាប់បែកបរមាណូឲ្យកូរ៉េខាងត្បូង និងជប៉ុន ដើម្បីការពារខ្លួន ចៀសវាងការដាក់ពង្រាយទាហានអាមេរិកនៅទីនោះ ។

ឆ្លើយតប់ទៅនឹងសកម្មភាពប្រឆាំងខាងលើ លោកដូណាល ត្រាំ បានបញ្ជាក់ថា ពលរដ្ឋអាមេរិក គួរតែស្វែងរកចម្លើយថា ហេតុអ្វីបានជាពិភពលោកធ្លាក់ក្នុងភាពចលាចលដូចជាពេលនេះ ។ លោកត្រាំ បញ្ជាក់ថា យើងគួរតែអរគុណដល់បុគ្គលដែលធ្វើឲ្យដឹងថា អ្នកណាដែលបានធ្វើឲ្យពិភពលោកធ្លាក់ នៅក្នុងភាពចលាចលដូចជាពេលនេះ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • អ្នកឯកទេសសន្តិសុខ៥០នាក់មកពីគណបក្សសាធារណរដ្ឋ ចុះហត្ថលេខាលើលិខិតមួយប្រឆាំងលោកដូណាល ត្រាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: