កម្មវិធី​ប្រដាល់​របស់ PNN កើន​អ្នក​មក​ទស្សនា​ផ្ទាល់​គួរ​ឲ្យ​កត់​សម្គាល់

ប្រដាល់​ប្រចាំ​សប្ដាហ៍​របស់ PNN ដែល​ផ្សាយ​ផ្ទាល់​រៀង​រាល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ៤ ដល់ ៦ ល្ងាច កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់ ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ទស្សនិកជន​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ចូល​ទស្សនា​ផ្ទាល់​គួរ​ឲ្យ​កត់​សម្គាល់​រយៈ​ពេល ២ សប្ដាហ៍​ចុង​ក្រោយ​នេះ។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន​នេះ ចំនួន​អ្នក​ចូល​ទស្សនា​ផ្ទាល់​នៅ​សង្វៀន​ PNN ព្រែក​ព្នៅ មាន​ជិត ១០០០ នាក់។ តួ​លេខ​នេះ​មិន​ធ្លាប់​មាន​ឡើយ​ពី​មុន​មក។

 

កម្មវិធី​ប្រដាល់​របស់ PNN កើន​អ្នក​មក​ទស្សនា​ផ្ទាល់​គួរ​ឲ្យ​កត់​សម្គាល់

 

លោក សំណព្វ ប្រធាន​ផ្នែក​កីឡា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា៖ “តួ​លេខ​អ្នក​មក​គាំទ្រ​ផ្ទាល់​នៅ​សង្វៀន​របស់​យើង​មាន​ច្រើន​ឡើងៗ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។ ពិសេស​បំផុត អាទិត្យ​កន្លង​ទៅ​នេះ ពួក​គាត់​នាំ​គ្នា​មក​អបអរ​សាទរ​កីឡាករ​ខ្មែរ​យើង​រហូត​ដល់​ជិត ១០០០ នាក់​ឯណោះ”។

 

កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ មុន​នេះ កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់ មាន​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា គឺ​អ្នក​លេង​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​បង​ប្អូន​បង្កើត ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា ជួប​ជាមួយ​ជម្រើស​ជើង​ខ្លាំង​មក​ពី​ថៃ។ ជា​លទ្ធផល អ្នក​ប្រដាល់​ខ្មែរ​ទាំង​ពីរ​នាក់ ទទួល​បាន​ជ័យ​ជម្នះ។

 

កម្មវិធី​ប្រដាល់​របស់ PNN កើន​អ្នក​មក​ទស្សនា​ផ្ទាល់​គួរ​ឲ្យ​កត់​សម្គាល់

 

ដោយ​ឡែក សម្រាប់​ថ្ងៃ​អាទិត្យ ទី​១៤ សីហា នេះ​វិញ អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់ នឹង​បាន​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាមួយ​នឹង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ចំនួន ២ គូ គឺ ឡេះ តើក និង ឡុង សុវណ្ណ​ឌឿន ត្រូវ​តតាំង​ជាមួយ​អ្នក​ខ្លាំង​ថៃ។ លើស​ពី​នេះ អ្នក​នឹង​បាន​ទស្សនា​ការ​ប្រកួត​ម៉ារ៉ាតុន​ជើង​ឯក​ប្រចាំ​សប្ដាហ៍​ ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ចំនួន​ ២ គូ​ទៀត​ផង​ដែរ។

 

អ្នក​ដែល​ស្នេហា​គុន​ខ្មែរ ក្រៅ​ពី​ទស្សនា​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​នៅ​តាម​គេហដ្ឋាន​ ក៏​អាច​អញ្ជើញ​ចូលរួម​ហ៊ោ​ដោយ​ផ្ទាល់​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ ដោយ​ឥត​គិត​ថ្លៃ​នៅ​សង្វៀន PNN ព្រែក​ព្នៅ ចាប់​ពី​ម៉ោង ៤ រសៀល​តទៅ៕

 

កម្មវិធី​ប្រដាល់​របស់ PNN កើន​អ្នក​មក​ទស្សនា​ផ្ទាល់​គួរ​ឲ្យ​កត់​សម្គាល់

 

កម្មវិធី​ប្រដាល់​របស់ PNN កើន​អ្នក​មក​ទស្សនា​ផ្ទាល់​គួរ​ឲ្យ​កត់​សម្គាល់

 

អត្ថបទ៖ ពាណិជ្ជកម្ម