City ទិញ​ John Stones ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​អង់គ្លេស​

Manchester City ទីបំផុត​ទិញ​បាន John Stones ពី​ក្លឹប​នៅ​ Premier League ដូចគ្នា​គឺ Everton នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ UEFA។

 

City ទិញ​ John Stones ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​អង់គ្លេស​John Stones

 

ក្លឹប​ដែល​មាន​រហស្សនាម​ថា​ The Citizens បាន​ចំណាយ​រហូត​ដល់ ៤២​លាន​ផោន​លើ​តម្លៃ​ខ្លួន​ខ្សែ​ការពារ​វ័យ២២​ឆ្នាំ ដែល​វា​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​ការ​ដោះ​ដូរ​កីឡាករ​សញ្ជាតិ​អង់គ្លេស។ ការ​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​២៤​ម៉ោង​ទៀត។

 

Stones នឹង​ពាក់​អាវ​លេខ ២៤​នៅ​ Man City ហើយ​គេ​បាន​ក្លាយ​ជា​កីឡាករ​ទី​៦​ហើយ​ដែល​លោក Pep Guardiola ទិញ​បាន​ចាប់​តាំង​ពី​មក​ដឹក​នាំ​នៅ​ទឹកដី Etihad។ កំណត់ត្រា​កីឡាករ​អង់គ្លេស​​ថ្លៃ​បំផុត​កាល​ពី​មុន​គឺ​កាន់កាប់​ដោយ​​ Luke Shaw ដែល Man United ទិញ​ពី Southampton ក្នុង​តម្លៃ​៣០លាន​ផោន​កាល​ពី​ឆ្នាំ ២០១៤៕

 

City ទិញ​ John Stones ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​អង់គ្លេស​

 

City ទិញ​ John Stones ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​អង់គ្លេស​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun

  • City ទិញ​ John Stones ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​អង់គ្លេស​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កីឡា