សមាជិក​រដ្ឋសភា​ហ្វីលីពីន ស្នើ​ហាម​មិន​ឲ្យ​ Donald Trump ឈាន​ជើង​ជាន់​ទឹកដី​ហ្វីលីពីន​មួយ​ជីវិត

សមាជិក​រដ្ឋសភា​ហ្វីលីពីន ស្នើ​ហាម​មិន​ឲ្យ​ Donald Trump ឈាន​ជើង​ជាន់​ទឹកដី​ហ្វីលីពីន​មួយ​ជីវិត
អ្នកបង្កើតច្បាប់ម្នាក់ក្នុងប្រទេសហ្វីលីពីន បានដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីសម្រេចហាមបេក្ខភាពប្រធានាធិបតីអាមេរិក Donald Trump មិនឲ្យជាន់ទឹកដីហ្វីលីពីនជារៀងរហូត បន្ទាប់ពីលោកបានហៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ថា ជាប្រជាជាតិភេរវជន (Terrorist Nations) ។

ក្នុងការថ្លែងសុន្ទរកថាមួយនៃទីក្រុង Portland រដ្ឋ Maine លោក Trump បានថ្លែងថា ជនអន្តោប្រវេសន៍ដែលចូលមកអាមេរិកដោយស្របច្បាប់ អាចនឹងក្លាយជាអ្នកសម្លាប់ជនជាតិអាមេរិកវិញ ដោយប្រទេសទាំងនោះរួមមាន ហ្វីលីពីន សូម៉ាលី ស៊ីរី ម៉ារ៉ុក អ៊ូបេគីស្ថាន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ប៉ាគីស្ថាន និងយេមែន គឺជាប្រជាជាតិភេរវជន ។

“យើងមិនគួរអនុញ្ញាតឲ្យអ្នកដែលមកពីប្រជាជាតិភេរវជនទាំងនោះ ចូលមកកាន់ទឹកដីអាមេរិកទេ ព្រោះយើងមិនអាចការពារខ្លួន ពីពួកគេទាំងនោះបានទេ ។ អ្នកនឹងមិនដឹងថាគេនោះជានរណាទេ ទាំងដែលពួកគេអាចក្លាយជា Trojan horse បានគ្រប់ពេល” នេះជាសម្ដីរបស់លោក Trump ។

ជាមួយនឹងការថ្លែងយ៉ាងដូចនេះ សមាជិករដ្ឋសភា លោក Joey Sarte Salceda បានលើកឡើងនូវដំណោះស្រាយមួយទៅកាន់សភា នោះគឺហាមមិនឲ្យលោក Trump ជាន់ទឹកដីអាមេរិកជាដាច់ខាត ។ លោកថា វាជាការចោទប្រកាន់ទាំងគ្មានមូលដ្ឋានត្រឹមត្រូវ នឹងគ្មានមូលហេតុច្បាស់លាស់ ដែលចាត់ទុកជនជាតិហ្វីលីពីន ជាជនជាតិមកពីប្រជាជាតិភេរវជន ។

សូមបញ្ជក់ថា បើសិនជាបេក្ខភាពប្រធានាធិបតី Donald Trump ពិតជាជាប់ឆ្នោត ឡើងកាន់តំណែងជាប្រធានាធិបតីមែន នោះវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនហ្វីលីពីន៤លាននាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ជាប្រជាជាតិធំជាងគេទី២ នៃជនជាតិអាស៊ីកាត់អាមេរិក ។

ចំណាំ៖ Trojan horse ជាពាក្យសម្រាប់ហៅមនុស្សទាំងឡាយណា ដែលយកឈ្នះសត្រូវដោយស្ងាត់ៗ ។ ឧទាហរណ៍ថា ក្រុមឧទ្ទាមយល់ព្រមនឹងបទឈប់បាញ់ តែស្ងាត់ៗ ក្រុមនេះលបវាយប្រហារគូបដិបក្ខ ៕

ប្រែសម្រួល៖ kqube
ប្រភព៖ ibtimes

  • សមាជិក​រដ្ឋសភា​ហ្វីលីពីន ស្នើ​ហាម​មិន​ឲ្យ​ Donald Trump ឈាន​ជើង​ជាន់​ទឹកដី​ហ្វីលីពីន​មួយ​ជីវិត已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: