នៅ​ទួលសង្កែ​យើង​នេះ ​មាន​រឿង​ចម្លែក​ដល់​ថ្នាក់​ហ្នឹង​!​(​មាន​វីដេអូ​)

រាជធានីភ្នំពេញ៖ ព័ត៌មានអប្បិយជំនឿមួយ និងមានលក្ខណៈប្លែកបន្តិច ទាក់ទងទៅនឹងសត្វឆ្មាមេមួយក្បាលបង្កើតកូនលើកទី១ បានកូនចំនួន ៥ក្បាល ក្នុងនោះបង្កើតបានសត្វកណ្ដុរមួយក្បាលផងដែរ ដោយសត្វឆ្មាមេនោះចិញ្ចឹមថែរក្សាដូចជាកូនឆ្មាធម្មតា មិនបានខាំស៊ី ដូចជាកណ្ដុរដទៃទៀតឡើយ បើទោះជាសត្វទាំងពីរប្រភេទនេះមានសារជាតិ គឺជាសត្រូវស៊ីសាច់ហុតឈាមនិងគ្នាក៏ដោយ។

លោក ពុំ សុថា ជាម្ចាស់សត្វឆ្មាមេខាងលើ មានមុខរបរជាអ្នកលក់ Hamburger នៅមុខសាលាបឋមសិក្សាទួលគោក និងជួលផ្ទះគេស្នាក់នៅម្ដុំខាងជើងវត្តទួលសង្កែបានឲ្យដឹងថា លោកបានចិញ្ចឹមមេឆ្មាមួយក្បាល ខណៈឆ្មានោះជិតកើតកូន លោកបានរកកេះមួយសម្រាប់ធ្វើជាកន្លែងវាកើត ហើយខណៈដែលកូនទី១ រហូតដល់ឆ្មានោះបង្កើតកូនទី៤ លោកបានទៅមើលឃើញកូនឆ្មាធម្មតា រួចក្រោយមកលោកក៏ទៅមើលម្ដងទៀត ស្រាប់តែឃើញមានកូនកណ្តុរមួយផងដែរ។

លោកបានបន្តថា នៅពេលឃើញមានកូនកណ្ដុរដូច្នេះ លោកក៏បានចាប់ចេញយកទៅដាក់កន្លែងផ្សេងជាច្រើនលើក ប៉ុន្តែត្រូវបានមេឆ្មានោះ ប៉មយកមកវិញដាក់ក្នុងសំបុកវាវិញ។ ក្រោយមកលើកគិតថា ប្រហែលជាមេឆ្មានោះ វាចាប់កណ្ដុរទុកស៊ី ហើយក៏ដើរទៅធ្វើការងារផ្សេងបាត់ ប៉ុន្តែក្រោយមកក៏បានមកមើលទៀត ស្រាប់តែឃើញមេឆ្មានោះកំពុងឲ្យកូនប៉ៅ ក្នុងនោះសត្វកណ្ដុរក៏បានប៉ៅនឹងគេដែរ ទើបលោកគិតថា បើអញ្ចឹងទុកចិញ្ចឹមទាំងអស់តែម្ដងទៅ។

នៅ​ទួលសង្កែ​យើង​នេះ ​មាន​រឿង​ចម្លែក​ដល់​ថ្នាក់​ហ្នឹង​!​(​មាន​វីដេអូ​)

តែយ៉ាងណាក៏ដោយលោក ពុំ សុថា មិនហ៊ានសន្និដ្ឋានកូនកណ្ដុរនោះថា ជាកូនរបស់មេឆ្មានោះឡើយ ព្រោះលោកមិនបានឃើញកើតចេញពីមេឆ្មានោះផ្ទាល់ភ្នែក ដោយលោកគ្រាន់តែទៅឃើញកូនកណ្ដុរក្នុងសំបុកឆ្មា ខណៈមេឆ្មាកំពុងបង្កើតកូនតែប៉ុណ្ណោះ។ ដើម្បីជ្រាប់ព័ត៌មាននេះកាន់តែម្ចាស់ សូមប្រិយមិត្តទាំងអស់ទស្សនាវីដេអូខាងក្រោមនេះ ដែលក្រុមការងារនៃគេហទំព័រព័ត៌មាន Kqube.net បានចុះទៅដល់គេហដ្ឋានរបស់លោក ពុំ សុថា ផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា សត្វកណ្ដុរដែលសង្ស័យថាជាកូនបង្កើតរបស់មេឆ្មានោះ គឺមានអាយុ ១ឆ្នាំ ៩ខែ ហើយរស់នៅជាមួយមនុស្សដូចសត្វឆ្មាធម្មតា ដោយមិនបានកាត់ស៊ីឥវ៉ាន់ផ្សេងៗដូចជាសត្វកណ្ដុរដទៃឡើយ។ ផ្ទុយទៅវិញសត្វកណ្ដុរនោះ ចេះបន្លែងលេងជាមួយម្ចាស់ និងឆ្មាផ្សេងៗដូចបងប្អូនបង្កើត។ ពិសេសមួយទៀត ត្រង់ថាសត្វឆ្មាដទៃទៀតមិនហ៊ានខាំសត្វកណ្ដុរនោះឡើយ សូម្បីតែម្ចាស់ ដែលជាអ្នកចិញ្ចឹម ក៏មិនដឹងថាមកពីមូលហេតុអ្វី? តើប្រិយមិត្ត Kqube.net ធ្លាប់ជួបរឿងបែបនេះពីមុនមកដែរឬទេ?

ប្រភព៖ kqube

  • នៅ​ទួលសង្កែ​យើង​នេះ ​មាន​រឿង​ចម្លែក​ដល់​ថ្នាក់​ហ្នឹង​!​(​មាន​វីដេអូ​)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: