អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់

តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា នៅភាគពាយ័ព្យនៃប្រទេសកាមេរូន មាននគរកុលសម្ព័ន្ធដែល ស្ថិតនៅក្នុងទីក្រុងដ៏តូចមួយដែលមានឈ្មោះថា Ba Fute មានមេកុលសម្ព័ន្ធមួយរូបឈ្មោះ Abumbi ទី ២ ។ តាមព័ត៌មានបានឲ្យដឹងថា Abumbi មានប្រពន្ធរហូតដល់ទៅ ១០០ នាក់ឯណោះ ប៉ុន្តែ ក្នុងចំណោមប្រពន្ធទាំង ១០០ នាក់នោះ គឺមាន ៧២ នាក់គ្មានទំនាក់ទំនងជាប្តីប្រពន្ធពេញសិទ្ធិនោះឡើយ គឺជាប្រពន្ធរបស់ឪពុកនៃ មេកុលសម្ព័ន្ធរូបនេះតែប៉ុណ្ណោះ ។

អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់
បើតាមទំនៀមទម្លាប់ប្រពៃណីនៃនគរកុលសម្ព័ន្ធមួយនេះ គឺនៅពេលដែលមេកុលសម្ព័ន្ធណាម្នាក់បានទទួលមរណៈភាព គឺកូនប្រុសដែលឡើងស្នងតំណែងក៏ត្រូវបន្តគ្រប់គ្រង និងថែទាំប្រពន្ធរបស់ឪពុកដែរ បន្ទាប់ មកទើបអាចរៀបការប្រពន្ធបាន ។ ចាប់តាំងតែពីឪពុកបានស្លាប់នៅឆ្នាំ ១៩៦៨ រួចមក Abumbi ទី ២ បានគ្រប់ គ្រងនគរកុលសម្ព័ន្ធ Ba Fute នេះអស់កាល ៤៨ ឆ្នាំរួចមកហើយ ហើយនៅពេលឡើងស្នងតំណែងពីឪពុក គឺមេកុលសម្ព័ន្ធរូបនេះទើបតែមានវ័យ ១៦ ឆ្នាំប៉ុណ្ណោះ ដោយមិនត្រឹមតែទទួលរ៉ាប់រងនៃការគ្រប់គ្រងក្នុងនគរ កុលសម្ព័ន្ធប៉ុណ្ណោះទេ ព្រមទាំងទទួលស្នងបន្តក្នុងការថែទាំភរិយាដ៏ច្រើនរបស់ឪពុកទៀតផង ។

អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់
ម្យ៉ាងទៀត បើទោះជាច្បាប់នៅប្រទេស កាមេរូន អាចឲ្យបុរសម្នាក់មានប្រពន្ធច្រើនក៏ដោយ ប៉ុន្តែនាសម័យបច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសអាហ្វ្រិកនានាកំពុងតែកាត់បន្ថយនូវច្បាប់មួយនេះជាបណ្តើរៗ ព្រោះដោយសារតែតម្លៃ របស់មនុស្សត្រូវបានផ្លាស់ប្តូរ ។ ក្រៅពីនោះក៏ទទួលរងនូវជីវភាពរស់នៅបែបប្រទេសលោកខាងលិច និងផល ប៉ះពាល់នៃការទទួលរ៉ាប់រងក្នុងសេដ្ឋកិច្ចគ្រួសារផងដែរ ។ ដូច្នេះស្ថិតក្នុងស្ថានភាពបែបនេះពួកមេដឹកនាំប្រពៃណីនៃប្រទេសកាមេរូន គឺអាចត្រឹមតែ ដោះស្រាយជាមួយនឹងការទាក់ទងរវាងវប្បធ៌មពីរដែលកំពុងតែប្រទាញប្រទង់គ្នាប៉ុណ្ណោះ ។

អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់

ទាក់ទងក្នុងរឿងនេះមេកុលសម្ព័ន្ធ Abumbi ទី ២ បានបកស្រាយថា ក្នុងសម័យកាលអាណានិគមន៍ គឺមនោគមវិជ្ជានៃទំនៀមទម្លាប់ប្រពៃណី និងមនោគមវិជ្ជានៃការគ្របគ្រងពីសំណាក់ជនបរទេស គឺបានហូរចូល នៅក្នុងនគរកុលសម្ព័ន្ធរួចជាស្រេចហើយមនោគមទាំង ២ នេះមានជម្លោះរហូតមកទល់សព្វថ្ងៃនេះ ។

អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់
ដូច្នេះបើ តាមគំនិតរបស់ខ្ញុំ គឺចង់ឲ្យមនោគមទាំង ២ នេះត្រូវរូវគ្នាដើម្បីស្វែងរកនូវមាគារអភិវឌ្ឍន៍មួយ ហើយដែល អាចឱ្យប្រជាពលរដ្ឋរបស់យើងខ្ញុំទទួលយកបាននូវការអភិវឌ្ឍន៍ និងផ្លែផ្កានៃការធ្វើទំនើបកម្ម ហើយក៏មិនត្រូវ បំផ្លិចបំផ្លាញវប្បធ៌មប្រពៃណីផងដែរ ៕

អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់

ប្រភព ៖ pmhotnews

  • អស់ទាស់​! មេ​កុលសម្ព័ន្ធ​កា​មេ​រូ​ន មាន​ប្រពន្ធ​ដល់​ទៅ ១០០ នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: