ប្រធានាធិបតីតួកគី នឹងជួបទល់មុខគ្នាជាលើកដំបូងជាមួយលោក ពូទីន ក្រោយបែកបាក់មិត្តភាព

ប្រធានាធិបតីតួកគី នឹងជួបទល់មុខគ្នាជាលើកដំបូងជាមួយលោក ពូទីន ក្រោយបែកបាក់មិត្តភាព
(រុស្ស៊ី)៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិងកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីហើយ ដើម្បីជួបទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅទីក្រុង St Petersburg បន្ទាប់ពីប្រទេសទាំងពីរបានទទួលរងភាពប្រេះស្រាំលើចំណងមិត្តភាព ដោយសារតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី នៅព្រំដែនជាប់ស៊ីរីកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

ប្រធានាធិបតីតួកគី នឹងជួបទល់មុខគ្នាជាលើកដំបូងជាមួយលោក ពូទីន ក្រោយបែកបាក់មិត្តភាព

ដូចដែលឃើញស្រាប់ហើយថា ទំនាក់ទំនងរវាងប្រទេសតួកគី និងបណ្តាប្រទេសអឺរ៉ុប ព្រមទាំងអាមេរិក បានកកស្ទះបាត់ទៅហើយ បន្ទាប់ពីរដ្ឋប្រហារបរាជ័យ ខណៈមេខ្លោងដែលតួកគីចោទ ថា ជាអ្នកដុតឲ្យមានរដ្ឋប្រហារកំពុងស្ថិតនៅអាមេរិកនៅឡើយ ប៉ុន្តែតួកគី ដែលធ្លាប់រកាំរកុះជាមួយរុស្ស៊ី កាលពីឆ្នាំមុននោះបានបោះចោលភាពហ្មងសៅ នឹងគ្រោងទៅរឹតចំណងជាមួយក្រុងមូស្គូឡើងវិញ។

ប្រធានាធិបតីតួកគី នឹងជួបទល់មុខគ្នាជាលើកដំបូងជាមួយលោក ពូទីន ក្រោយបែកបាក់មិត្តភាព

មន្ត្រីតួកគីបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Erdogan ទៅកាន់ទីក្រុង St-Petersburg របស់ប្រទេសរុស្ស៊ីនោះ គឺមិនមែនជាសញ្ញា ដែលបេក្ខភាពសមាជិកណាតូ និងសហភាពអឺរ៉ុប កំពុងតែត្រឡប់ទៅរកលោកខាងលិចវិញនោះទេ ប៉ុន្តែវាជាសញ្ញាថាយើងកំពុងឆ្ពោះទៅរករុស្ស៊ី ដែលវាបានកើតឡើងតាំងពីប៉ុន្មានសប្តាហ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា មកម្ល៉េះ។

យ៉ាងណាក៏ដោយប្រទេសតួកគីក៏បានសូមអភ័យទោស ចំពោះរុស្ស៊ីរួចរាល់ហើយដែរ ក្រោយពីការបាញ់ ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីនៅព្រំដែនស៊ីរីកាលពី ៩ខែមុន។ ទំនាក់ទំនងរបស់ប្រទេសតួកគីជាមួយ អឺរ៉ុប បានប្រែជាតានតឹង ខណៈដែលអាល្លឺម៉ង់ និងអូទ្រីស បានបង្ហាញជំហរដាច់ខាតមិនទទួលយក តួកគីជាសមាជិកអឺរ៉ុបនោះឡើយ។

ប្រធានាធិបតីតួកគី នឹងជួបទល់មុខគ្នាជាលើកដំបូងជាមួយលោក ពូទីន ក្រោយបែកបាក់មិត្តភាព

គួរបញ្ជាក់តាមសម្តីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានលើកឡើងថា «យើងគ្មានមូលដ្ឋានសម្រាប់ការ ពិភាក្សាគ្នានោះទេ ព្រោះយើងហាក់កំពុងនិយាយជាមួយតំណាងមកពី ភពពីរផ្សេងគ្នាដូច្នោះឯង»។ ការនិយាយបែបនេះ គឺចង់សំដៅទៅលើទង្វើរបស់ប្រទេសតួកគីក្រោយរដ្ឋប្រហារ ដែលអឺរ៉ុបបានហៅថា ជាការរំលោភសិទ្ធិមនុស្សទាំងកម្រោល ថែមទាំងការគ្រោងបង្កើតច្បាប់ប្រហារជីវិតឡើងវិញ ដែលរឿងនេះ អឺរ៉ុបកាន់តែមិនអាចទទួលយកបានទៀត៕

ប្រភព៖ Fresh News

  • ប្រធានាធិបតីតួកគី នឹងជួបទល់មុខគ្នាជាលើកដំបូងជាមួយលោក ពូទីន ក្រោយបែកបាក់មិត្តភាព已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: