ទាហាន​វៀតណាម​រំលោភ​ចូល​តំបន់​ស​នៅ​ព្រំដែន​ខេត្ត​រតនគិរី​ជា​ថ្មី​ទៀត

មន្ត្រីអាជ្ញាធរខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី៩ ខែសីហា ថា ទាហានវៀតណាម បានរំលោភជាថ្មីទៀតនៅលើតំបន់ស ជាតំបន់ដែលហាមឃាត់រវាងភាគីទាំងពីរមិនឲ្យសាងសង់ ឬដាំដុះអ្វីនៅលើបន្ទាត់ព្រំដែនដែលមិនទាន់ឯកភាពគ្នាវាស់វែងនោះទេ។

អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា តម្រួតព្រំដែនខ្មែរនៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ បានឃើញទាហានវៀតណាម កំពុងចាក់គ្រឹះ និងសសរសាងសង់ប៉ុស្តិ៍នៅតំបន់ព្រំដែនហាមឃាត់មួយកន្លែង។ ហេតុនេះតម្រួតខ្មែរបានហាមឃាត់ភ្លាមៗ និងបានជួបពិភាក្សាជាមួយតម្រួតព្រំដែន។ លោកថា បានធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិកិច្ចការព្រំដែនរួចហើយ ដើម្បីចាត់វិធានការផ្លូវទូត ប្រសិនភាគីវៀតណាម នៅតែបំពានសាងសង់ប៉ុស្តិ៍បន្តទៀត។

សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ…

ប្រភព៖ RFA


Related Posts