រំភើប​ពេកនាង ចេ​ណា ស្រក់​ទឹកភ្នែក នៅពេល​សម្រាល​បានកូន​ប្រុស

6 Videos


មុននេះ «ប្រជាប្រិយ» បានចេញផ្សាយពីនាង ចេណា គ្រប់ខែឆ្លងទន្លេ តែនៅសិចស៊ី តែទីបំផុតបានសម្រាលកូនហើយ កាលពីយប់ថ្ងៃទី ៨ សីហា ធ្វើឱ្យស្វាមីរបស់នាងគឺលោក អូត វរវុឌ្ឍ ញញឹមបិទមាត់មិនជិត ។

រំភើប​ពេកនាង ចេ​ណា ស្រក់​ទឹកភ្នែក នៅពេល​សម្រាល​បានកូន​ប្រុស

អូត ជាតារសម្តែងអាយុ ៤៥ ឆ្នាំហើយ ដែលគេនិយាយថា ជាប្តីប្រពន្ធខុសវ័យឆ្ងាយ គឺនាង ចេណា អាយុតែ ២៤ ឆ្នាំប៉ុណ្ណោះ ។ អូតនិយាយថា «ខ្ញុំបានឃើញមុខកូនប្រុសជាលើកដំបូងហើយ គេមានទម្ងន់ ២,៧ គីឡូក្រាម ឈ្មោះ «អូឡាហ្វ»… ខ្ញុំមានអារម្មណ៍រីករាយណាស់ » ។

រំភើប​ពេកនាង ចេ​ណា ស្រក់​ទឹកភ្នែក នៅពេល​សម្រាល​បានកូន​ប្រុស

នៅពេលសួរថា ប្តីប្រពន្ធលោក នរណារីករាយជាងនរណា? អូតឆ្លើយថា ម្តាយគេរីករាយតាំងពីពពោះមកម្ល៉េះ!» ។ ចំណែកនាង ចេណា ពោលថា «រំភើបហួសពីការថ្លែង យើងនៅជាមួយគ្នាអស់ ៩ ខែមកហើយ នៅពេលឃើញមុខកូន រំភើបរហូតហូរទឹកភ្នែកដោយមិនដឹងខ្លួន » ៕ សូរ្យកាន្ត (ខាវស៊ុត)

រំភើប​ពេកនាង ចេ​ណា ស្រក់​ទឹកភ្នែក នៅពេល​សម្រាល​បានកូន​ប្រុសរំភើប​ពេកនាង ចេ​ណា ស្រក់​ទឹកភ្នែក នៅពេល​សម្រាល​បានកូន​ប្រុស