បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?

6 Videos


ថ្មីៗនេះអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងចំពោះការបង្ហោះនូវរូប ភាពមួយប៉ុស្តិរបស់ សុគន្ធ ថេរ៉ាយុ ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយនារីរូបស្អាតម្នាក់ ធ្វើឲ្យគេគិតថា នោះគឺជាគូស្នេហ៍ឬយ៉ាងណា ? ។

បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់ សុគន្ធ ថេរ៉ាយុ ផ្ទាល់កាលពីយប់មិញនេះគេ បានប្រទះឃើញមានការបង្ហោះនូវរូបភាពមួយប៉ុស្តិបង្ហាញពីភាពផ្អែមល្ហែមរវាង សុគន្ធ ថេរ៉ាយុ ជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ព្រមទាំងបានសរសេរសារដែលមានខ្លឹមសារថា៖ «សុំផុសរូប sweet sweet មួយសិនមុននឹងចូលគេង good night សុបិន្តល្អណាអ្នកទាំងអស់គ្នា» ។

បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?

តាមរយៈរូបភាព និងសារ នោះគេសង្កេតឃើញមានអ្នកចាប់អារម្មណ៍ច្រើនតែក៏មានអ្នកសាក សួរផងដែរថាតើនារីម្នាក់នោះជាគូស្នេហ៍របស់ សុគន្ធ ថេរ៉ាយុ ឬយ៉ាងណា ? ។ ជាការឆ្លើយតបវិញលោក សុគន្ធ ថេរ៉ាយុ ក៏បានប្រាប់ថានោះគឺគ្រាន់ជាការថតសំដែង MV តែប៉ុណ្ណោះមិនមែនគូស្នេហ៍ទេ ។

បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?

ថ្មីៗកន្លងទៅនេះ សុគន្ធ ថេរ៉ាយុ ទើបតែចេញ បទ «ពេលខ្ញុំមិនសប្បាយចិត្ត» ជាប្រភេទបទមួយនិយាយអំពីជីវិតពិត ពីមនុស្សទើបតែរៀបការឬទើបតែស្រលាញ់គ្នា ដែលមិនទាន់ ស្គាល់អ្វី ជាការយល់ចិត្តគ្នាដើម្បីបង្កើតគ្រួសារមួយ ! ន័យក្នុងបទនេះដែរ ចង់ដាស់តឿនដល់អ្នក មិនយល់អ្វីជាតំលៃសុភម្គលអ្វីជាឆាកជីវិត ។

បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?

សុគន្ធ ថេរ៉ាយុ បានសរសេរសារបង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកបង្ហាញពី បំណងនិងការសម្រេចចិត្តរបស់គេក្នុងការធ្វើបទចម្រៀងថ្មី Original Song ដោយមានខ្លឹមសារថា៖ ខ្ញុំបាទសូមអរគុណបងប្អូននិងមិត្តទាំងអស់គ្នាដែលបានជួយបោះឆ្នោតជ្រើសរើសចំណងជើងបទចំរៀង បីក្នុងចំណោមមួយកាលពីប៉ុន្មានថ្ងៃមុនគឺបទ៖ «01-ពេលខ្ញុំមិនសប្បាយចិត្ត, 02-អូនសប្បាយភ្លេចថាមានបង, 03-ឈឺខ្លាំងស្រែកមិនលឺ» ទស្សនិកជននិងមហាជនកំពុងតែចាប់អារម្មណ៍ចំពោះ ការចេញបទចម្រៀង original Song របស់ សុគន្ធ ថេរ៉ាយុ ៕ ដេវីត

បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?បែកធ្លាយ​រូបភាព សុគន្ធ ថេ​រ៉ា​យុ ជាមួយ​គូស្នេហ៍?