ស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Lin

6 Videos


កាលពីចុងឆ្នាំ ២០១៥ តារាសម្តែងដ៏ល្បីឈ្មោះ មុខក្មេងអាយុច្រើន Jimmy Lin និង ភរិយា Kelly Chen បានស្វាគមន៍កូនប្រុសភ្លោះទាំងពីរគឺ Jenson និង Kyson។

ស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Lin

ក្រោយពីក្លាយជាឪពុកកូនភ្លោះ តារាវ័យ ៤១ ឆ្នាំរូបនេះមិនដែលភ្លេចពីអ្នកគាំទ្រខ្លួននោះទេ គឺរូបគេតែងតែបង្ហោះរូបថតកូនប្រុសទាំងពីរតាមបណ្តាញសង្គមជារឿយៗ ។ មកទល់ពេលនេះ កូនប្រុសភ្លោះទាំងពីររបស់លោក Jimmy មានអាយុ ៨ ខែ ហើយមុខមាត់ពួកគេកាន់តែដូចឪពុកខ្លាំងឡើងៗ បើតាមការសង្កេតរបស់អ្នកគាំទ្រ ។

ស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Lin

អ្នកគាំទ្របានឲ្យដឹងថា Kysonដែលជាកូនពៅមានមុខមាត់ដូចលោក Jimmy ណាស់ ហើយក៏មានទម្លាប់ដូចលោក Jimmy ថែមទៀត ដូចជាពេលញញឹមគឺតែងតែបិទភ្នែក ឯ Jenson ជាវិញដូចជាកាត់ទៅរកភរិយាលោក Jimmy ជាង ។

ស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Lin

ទោះជាយ៉ាងណាក្តី នេះគ្រាន់តែជាមតិរបស់អ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ ដូចនេះមានតែប្រិយមិត្តអ្នកអានទេ ដែលជាអ្នកវិភាគ និង ផ្តល់យោបល់ខ្លួនឯង ។ គួរបញ្ជាក់ដែរថា ក្រោយសម្រាលកូនភ្លោះទាំងពីរ លោក Jimmy និង ភរិយា បានក្លាយជាឪពុកម្តាយនៃកូនប្រុសបីនាក់ដែលកូនប្រុសច្បងមានអាយុ ៦ ឆ្នាំហើយ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Linស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Linស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Linស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Linស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Linស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Linស្អាត​ទេ​? សម្រស់​កូនប្រុស​ភ្លោះ​ទាំងពីរ​របស់ Jimmy Lin