ផន ស្រី​ខួច លេចធ្លោ​ខ្លាំង​ក្នុង​វិធី I Am a Singer Cambodia


​ក្រោយពី ទេព បូ​ព្រឹក្ស រហូត​ឱកាស​ពី​កម្មវិធី I Am a Singer Cambodia ទៅ ផន ស្រី​ខួច បាន​ចូលខ្លួន​មក​ដើម្បី​ប្រកួតប្រជែង​ម្ដង ។ ក្នុងការ​បង្ហាញខ្លួន​មក​ប្រកួតប្រជែង​ក្នុងនាម​ជា​តារា​លំដាប់​អាជីព​នេះ ផន ស្រី​ខួ​ន បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ព្រោះតែ​នាង​ឡើង​បង្ហាញ​ស​ត្ថ​ភាព​បាន​យ៉ាង​ល្អ ជាមួយនឹង​ការកែច្នៃ​បទ​ថ្មី​មួយ​មកជា​ចង្វាក់​រ៉ុ​ក ។​ក្នុងការ​បង្ហាញ​សមត្ថភាព​ក្នុង​ជុំ​ទី II សប្ដាហ៍​ទី ៣ ក្នុង​កម្មវិធី I Am a Singer Cambodia តាមរយៈ​បទ​«​អស្ចារ្យ​ណាស់​មែន​ទេ​?» ផន ស្រី​ខួច ទទួលបាន​សំឡេងគាំទ្រ​យ៉ាង​កងរំពង​ពី​ទស្សនិកជន​ព្រោះតែ​នាង​បញ្ចេញ​សមត្ថភាព​បាន​យ៉ាង​ល្អ​ជាមួយ​សំឡេង​ខ្ពស់​បែប​រ៉ុ​ក ពីរោះ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ។ មហាជន​ជាច្រើន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចាប់អារម្មណ៍​ខ្លាង​ទៅលើ​សមត្ថភាព​របស់​បេ​ក្ខ​នារី​រូបនេះ ប៉ុន្តែ​មិនទាន់​ដឹងថា នាង​នឹង​ឈានដល់​វគ្គ​ណា​នៃ​កម្មវិធី​នោះឡើយ ខណៈដែល​ដៃគូ​ប្រកួត​ក៏​សុទ្ធ​ស៊ឹង​ជា​អ្នក​ដែលមាន​សមត្ថភាព​ខ្លាំងៗ​មិនធម្មតា​ដែរនោះ ។​ងាក​មក​ការ​ចរាចរណ៍​បទ​ចម្រៀងរ​បស់ ផន ស្រី​ខួច វិញ​ឃើញថា មួយរយៈ​នេះ​នាង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​បទ Original Song របស់​នាង ជាពិសេស​គឺ​បទ «Hey Boy» ដែល​បទ​នេះ​មាន​ភាព​ច្នៃប្រឌិត​ប្លែក ទាំង សាច់ភ្លេង និង ការសម្ដែង រហូត​អ្នកគាំទ្រ​លាន់​សរសើរ​គ្រប់គ្នា​តែម្ដង ៕ វង្សា