កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!

6 Videos


ហក់ចូលក្នុងសិល្បៈជាថ្មី តារាសម្តែងរូបស្រស់ដើមទ្រូងធំទ្រលុកទ្រលន់ កុល ដាវី បានលេចមុខជា បន្តបន្ទាប់ នៅក្នុងខ្សែរឿងដែលមានទាំងរឿងភាគទូរទស្សន៍និងរឿងខ្នាតធំ ។ ប៉ុន្តែយ៉ាងណារឿងទាំងពីរ មិនមានឈុតឆាកស្នេហាព្រឺព្រួចនោះទេ។មានការលើកឡើងពីមិត្តភក្តិរួមអាជីពមួយចំនួនថា កុល ដាវី ច្រានចោលការសម្តែងឈុតឆាក ស្នេហា និងស្លៀកពាក់សិចស៊ី ដោយសារខ្លាចគូស្នេហ៍លោក សុខ រក្សា អាក់អន់ចិត្ត ។

កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!

តារាសម្តែង កុល ដាវី នៅតែមានយីអ៊ុន ក្រោយពីលេចមុខក្នុងសិល្បៈសារជាថ្មី ។ ជាក់ស្តែងនាង លេចមុខនៅក្នុងការងារសិល្បៈជាបន្តបន្ទាប់ ដែលមានទាំងថតចម្រៀងខារ៉ាអូខេ និងសម្តែងរឿង មានដូចជារឿង«កែវភ្នែក»របស់ទូរទស្សន៍ PNN និង រឿងខ្នាតធំ «បំបែកគុក» ដែលទើបថតបញ្ចប់កាលពី ពេលថ្មីៗនេះ ។

កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!

អ្វីដែលកត់សំគាល់កន្លងមកគេធ្លាប់តែឃើញកុល ដាវីសម្តែងជាតួស្រីឆើតឆាយដណ្តើមប្តី គេ ។ តែថ្មីៗនេះនាងបែរជាផ្លាស់ប្តូរមកសម្តែងជាតួសុភាពរាបសារសូម្បីតែឈុតឆាកស្នេហាក៏មិនមានដែរ ។ ដោយឡែករឿង «បំបែកគុក» ដែលជាប្រភេទរឿងបែបវាយប្រហារនិងមានការចូលរួម សម្តែងពីរតារា ស្រី ល្បីៗជាច្រើនដួងរួមជាមួយតារាហូលីវូដផងដែរ ។ ក្នុងនោះ កុល ដាវីសម្តែងជាតួក្រុមចិត្តអាក្រក់ ។

កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!

សម្រាប់ចុងឆ្នាំនេះ កុល ដាវី និងលោក សុខ រក្សា មានគម្រោងចេញទៅសម្តែងនៅសហរដ្ឋអាមេរិក រិក រួមជាមួយតារាជាច្រើនដួងរយៈពេលជាង ២ ខែ ។ អ្វីដែលកត់សំគាល់នោះពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍ របស់តារាសិល្បៈមួយគូរនេះ កាន់តែផ្អែមល្ហែមនិងល្អូកល្អើនមិនថា ទៅណាមកណានោះទេ អ្នកទាំងពីរ តែងតែបណ្តើរគ្នាដូចប្តីប្រពន្ធទើបរៀបការថ្មោងថ្មី។កុល ដាវី ធ្លាប់ប្រាប់ថា ពេលនាងត្រលប់មកស្រុកខ្មែរវិញ នាងមានគម្រោង រៀបការ ៕ ចេនី

កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!កុល ដាវី ថត​រឿង​ខ្នាត​ធំ តែ​មិន​ហ៊ាន​លេង​ឈុត​ស្នេហា​ព្រឺព្រួច​ដូច​មុន​!