ច​យ រី​ន​ឡា​នី ស្ទើ​មិន​ជឿថា​ខ្លួន​អាច​កើត​ជំងឺ​បែបនេះ​!

6 Videos


ពិតជាធ្វើឱ្យតារាស្រីរបស់ប៉ុស្តិ៍លេខ ៣ ដូចជាអ្នកនាង ចយ រីនឡានី (Joy Rinlanee) មានការស្លុតចិត្តយ៉ាងខ្លាំង ពេលដែលលទ្ធផលពិនិត្យឃើញថាកម្រិត AFP ក្នុងឈាមកើនឡើងខុសប្រក្រតី ធ្វើនាងពិតជាមានមានចម្ងល់មិនអស់ចិត្ត ព្រោះជាទូទៅនាងមានការប្រយ័ត្នប្រយែងខ្លាំងចំពោះការទទួលទានអាហារ។

ច​យ រី​ន​ឡា​នី ស្ទើ​មិន​ជឿថា​ខ្លួន​អាច​កើត​ជំងឺ​បែបនេះ​!
គ្រូពេទ្យបានណែនាំថា ត្រូវធ្វើការតាមដានរយៈពេល ៣ ខែ ព្រោះរកមូលហេតុមិនទាន់ឃើញថាហេតុអ្វីក៏មានកោសិកាមហារីករបស់ថ្លើមលេចចេញខុសប្រក្រតីបែបនេះ ដោយកម្រិតធម្មតាសម្រាប់អ្នកដែលមិនមែនជំងឺគឺតែទាបជាង ៧ តែអ្នកនាង ចយ រីនឡានី បែបជាកើនឡើងដល់ទៅ ១៤។

ច​យ រី​ន​ឡា​នី ស្ទើ​មិន​ជឿថា​ខ្លួន​អាច​កើត​ជំងឺ​បែបនេះ​!
តែបន្ទាប់ពីតាមដានរាល់ខែ ឃើញថាលទ្ធផលបែបជាធ្លាក់ចុះមក ១៣, ១២, ១១ ដោយការធ្លាក់ចុះបែបនេះគឺគ្រូពេទ្យបានធ្វើការអះអាងថា វាពិតជាមិនមែនជាជំងឺមហារីក ប៉ុន្តែបើឱ្យបកស្រាយពីមូលហេតុនៃកើន និង ធ្លាក់ចុះមកវិញក៏មិនទាន់មានអំនះអំណាងអ្វីអាចបកស្រាយបានឡើយ។

ច​យ រី​ន​ឡា​នី ស្ទើ​មិន​ជឿថា​ខ្លួន​អាច​កើត​ជំងឺ​បែបនេះ​!
បច្ចុប្បន្ននេះ គឺត្រូវធ្វើការពិនិត្យ និង តាមដានរាល់ ៣ ខែម្តង ប៉ុន្តែអ្វីដែលអ្នកនាង ចយ រីនឡានី ប្រាកដចិត្តបំផុតគឺនាងជាមនុស្សដែលយកចិត្តទុកដាក់ថែទាំសុខភាពបំផុត ជាពិសេសបើទាក់ទងនឹងរឿងរបបអាហារគឺមានការតឹងតែង ហើយបើនិយាយពីបារី និង គ្រឿងស្រវឹង គឺមិនប៉ះពាល់សោះឡើយ។

ច​យ រី​ន​ឡា​នី ស្ទើ​មិន​ជឿថា​ខ្លួន​អាច​កើត​ជំងឺ​បែបនេះ​!
អ្នកនាង ចយ រីនឡានី បានបន្ថែមទៀតថា អ្នកនាងប្រាកដចិត្តខ្លួនប្រាកដជាមិនមានជំងឺធ្ងន់ធ្ងរឡើង ព្រោះការថែទាំងសុខភាពយ៉ាងពេញទំហឹង រួមទាំងការទទួលទានតែបន្លែផ្លែឈើដែលដាំដុះដោយអរហ្គានីកតែប៉ុណ្ណោះ៕ ខេរី (ប្រភព៖ អឹមថៃ)

ច​យ រី​ន​ឡា​នី ស្ទើ​មិន​ជឿថា​ខ្លួន​អាច​កើត​ជំងឺ​បែបនេះ​!