លោកសក្តិ៣ ស្រៀន ចាន់តារា ហៅអាត មេ PM រងក្រុងប៉ោយប៉ែត មានអំណាចវាយទះកំភ្លៀងពលរដ្ឋ ថ្នាក់លើមើលមិនឃើញ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង ២ទៀបភ្លឺយប់ចូលព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០១៦ខណះជនរងគ្រោះកំពុងផឹក ស៊ីក្នុងក្លឹបឌីស្កូ ថាច់ដោន លោកពាក់សក្តិ៣ ស្រៀន ចាន់តារា ហៅអាត ជាមេ បញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ផឹកស៊ី ស្រវឹង ជោគបានប្រើអំពើហិង្សាវាយដំលើរូបរាងកាយទៅលើជនរងគ្រោះ។នេះ បើតាម ការអះអាងពលរដ្ឋរងគ្រោះម្នាក់ ដាក់ពាក្យនៅ អធិការនគរបាល ក្រុង ប៉ោយប៉ែត ដើម្បីឲ្យជួយរកយុត្តិធម៌។

ពលរដ្ឋរងគ្រោះឈ្មោះ ហុង សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាល ស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអាជីវករលក់ ស្បែកជើងជជុះ នៅផ្សាររាត្រីដើមពុទ្រ្ទា បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២យប់ថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៦ ជនរងគ្រោះនិងមិត្តភក្តិ មានគ្នា៣នាក់ បានទៅហូបចុកនៅក្នុងក្លឹប យីហោ ថាច់ដោន បន្ទាប់ពីផឹកស៊ី រាំ សប្បាយអស់ជាង២ម៉ោង នៅវេលាម៉ោង២ទៀបភ្លឺ ស្រាប់តែឃើញមានឈ្មោះ ស្រៀន ចាន់តារា ហៅអាត ពាក់សក្តិ៣ ជាមេបញ្ជាការរង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបក្ខពួកមានគ្នា៤នាក់ បានមកផឹកស៊ី នៅតុក្បែរនោះមួយសន្ទុះក្រោយមក មេបញ្ជាការរងប៉េអឹមរូបនោះ បានដើរមក ក្នុងលក្ខណះស្រវឹងវាយ និងទះកំភ្លៀងប្រើអំពើហង្សាលើខ្លួនទាំង មិនដឹងមូល ហេតុរួចស្រែកសំឡុតថាចង់ទៅប្តឹងនៅណាក៏គេមិនខ្លាចដែរ។

ក្រោយកើតហេតុ ខ្លួនបានរត់មកផ្ទះដើម្បីគេចមករកកន្លែងមានសុវត្ថិភាព។តែ ដោយកើតទុក្ខមិនសុខចិត្ត ជនរងគ្រោះ បានសម្រេចចិត្តទៅ ដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីឲ្យជួយរកយុត្តិធម៌ និងប្តឹងទាម ទារសំណងជម្ងឺចិត្ត២០០០០(ពីរម៉ឺនដុល្លា)ដើម្បីប៉ះប៉ូវការខូចខាតកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួន។
ជុំវិញការចោទប្រកាន់ខាងលើនេះ សែនសុខ មិនទាន់អាចសុំការបញ្ជាក់ ពី លោក ស្រៀន ចាន់តារា ហៅអាត មេបញ្ជាការរង កងរាជអាវុធហត្ថ ក្រុង ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ការប្រើអំពើរហិង្សានេះ បាននៅឡើយទេ ព្រោះ មិនបានលេខទូរសព្ទ័៕

លោកសក្តិ៣ ស្រៀន ចាន់តារា ហៅអាត មេ PM រងក្រុងប៉ោយប៉ែត មានអំណាចវាយទះកំភ្លៀងពលរដ្ឋ ថ្នាក់លើមើលមិនឃើញ លោកសក្តិ៣ ស្រៀន ចាន់តារា ហៅអាត មេ PM រងក្រុងប៉ោយប៉ែត មានអំណាចវាយទះកំភ្លៀងពលរដ្ឋ ថ្នាក់លើមើលមិនឃើញ