ជប៉ុនកោះហៅទូតចិននៅ តូក្យូ មកសាកសួរ អំពីនាវាឆ្មាំសមុទ្រ ចិន ចូលដែនទឹក ជប៉ុន

<រដ្ឋមន្ត្រី​ការបរទេស​ ជប៉ុន​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន ​ប្រចាំ​ទីក្រុង​ តូក្យូ​ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ភាព​តាន​តឹង​ថ្មី​ៗ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ ក្រោយ​ពី​នាវា​ជាច្រើន​គ្រឿង​របស់​ប្រទេស ​ចិន​ បើក​ចូល​ទៅ​ជិត​ប្រជុំកោះ​ដែល​មាន​ទំនាស់ ។ [content_ads]ភាព​តានតឹង​រវាង​ប្រទេស​ ចិន ​និង​ ជប៉ុន ​កើន​ឡើង​ក្រោយ​ពី​ក្រសួង​ការបរទេស​ ជប៉ុន ​បញ្ជាក់​ថា​ នាវា​ឆ្មាំ​សមុទ្រ​ជាច្រើន​គ្រឿង​ និង​ទូក​នេសាទ​ ២៣០​ គ្រឿង​របស់​ប្រទេស​ ចិន​ បាន​បើក​ទៅ​ជិត​ដែន​ទឹក​របស់​ប្រទេស​ ជប៉ុន ។​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​ ជប៉ុន​ បញ្ជាក់​ថា​ មន្ត្រី​ជាន់​ខ្ពស់​ ជប៉ុន​ បាន​ប្រាប់​អ្នក​ការ​ទូត​ ចិន​ ថា​ ស្ថានភាព​អំពី​ទំនាក់​ទំនង​រវាង​ ចិន​ និង​ ជប៉ុន​ កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ហើយ​ប្រទេស​ ជប៉ុន​ នឹង​មិន​ទទួល​យក​សកម្មភាព​ឯកតោ​ភាគី​របស់​ប្រទេស ​ចិន​ ដែល​នាំ​ទៅ​រក​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ ដូចជា​ ការ​បញ្ជូន​នាវា​ទៅកាន់​ដែនទឹក​របស់​ប្រទេស​ ជប៉ុន​ ជាដើម ។​ចំណែក​មន្ត្រី​ការទូត​ ចិន ​និយាយ​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ជប៉ុន​ ថា​ ប្រជុំកោះ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ ជា​ផ្នែក​មួយ​នៃ​ដែនទឹក​របស់​ប្រទេស​ ចិន ​ហើយ​ទំនាស់​ទឹកដី​រវាង​ប្រទេស​ ទាំង​ពីរ​ គួរ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ការទូត​ និង​ការចរចា ។​ ប្រភព៖ Kqube.net