ហេង នរៈ​កក្កដា ខ្លោចចិត្ត​អាណិត ភិន សុ​ដា​លី​ស​

6 Videos


តារាសម្ដែងវ័យក្មេងស្រស់សង្ហា ហេង នរៈកក្កដា បានសម្តែងក្តីអាណិតអាសូរដល់តារាសម្ដែង ភិន សុដាលីស ដែលបានបែកបាក់ស្វាមីទាំងកំពុងមានផ្ទៃពោះជិតគ្រប់ខែ ព្រោះតែតារាប្រុសរូបនេះយល់ឃើញថា ភិន សុដាលីស ខ្វះភាពកក់ក្ដៅខ្លាំងទាំងមុន និង ក្រោយពេលសម្រាល ។

ហេង នរៈ​កក្កដា ខ្លោចចិត្ត​អាណិត ភិន សុ​ដា​លី​ស​

តារាសម្ដែងស្រស់សង្ហារូបនេះ បានជួបជាមួយ ភិន សុដាលីស ក្នុងពេលដែលលោកទៅចុះកុងត្រាថតរឿងថ្មីឱ្យផលិតកម្មមហាហង្ស ហើយលោកក៏បានសម្ដែងក្ដីអាណិតអាសូរក្នុងនាមជាតារារួមអាជីពឱ្យដឹងក្នុងគណនីហ្វេសប៊ុកលោកថា «ថ្ញៃនេះខ្ញុំបាទ បានមកចុះកុងត្រាឲ្យផលិតកម្ម ( មហា ហង្ស ) បានជួបនឹងប្អូនស្រី ដាលីស មានអារម្មណ៍ថាអាណិតប្អូនស្រីខ្លាំងណាស់ ក្នុងពោះជិតគ្រប់ខែទៅហើយ ប៉ុន្តែគាត់ពិតជាខ្វះភាពកក់ក្តៅខ្លាំងណាស់ ខ្ញុំសួរបងប្អូនថា ពេលនេះគាត់ខ្វះភាពកក់ក្តៅហើយ ចុះទម្រាំពេលគាត់ឈឺពោះជិតកើតកូន តើគាត់មានអារម្មណ៍ថាឈឺផ្សាយ៉ាងណា នៅពេលដែលប្តីគាត់ដែល មិននៅជិត មានបងប្អូនណាខ្លះដែលយល់នៅអារម្មណ៍របស់នារីម្នាក់នេះ » ។

ហេង នរៈ​កក្កដា ខ្លោចចិត្ត​អាណិត ភិន សុ​ដា​លី​ស​

មិនមែនមានតែលោក ហេង នរៈកក្កដា ម្នាក់នោះឡើយដែលមានចិត្តនឹកអាណិតដល់ ភិន សុដាលីស ដែលត្រូវប្ដីដាក់ពាក្យលែងលះទាំងមានផ្ទៃពោះនោះ សូម្បីតែតារាសិល្បៈចាស់ថ្មីមួយចំនួន និង មហាជនក៏កើតចិត្តអាណិតដល់តារាស្រីរូបនេះខ្លាំងមិនធម្មតាដែរ រហូតដល់កន្លងមករឿងរ៉ាវលែងលះរវាង ភិន សុដាលីស និង ប៉ែន ចុះរុង នេះ ក្លាយជាប្រធានបទយ៉ាងក្ដៅគគុកក្នុងបណ្ដាញសង្គមហ្វេសប៊ុកទៀតផង ៕

ជួន នូវ

ហេង នរៈ​កក្កដា ខ្លោចចិត្ត​អាណិត ភិន សុ​ដា​លី​ស​

ហេង នរៈ​កក្កដា ខ្លោចចិត្ត​អាណិត ភិន សុ​ដា​លី​ស​